ជាតិ
ពីនេះ ពីនោះ
ពាក្យ​ខ្លះ​អាច​សរសេរ​ជាមួយ «​ប​» ក៏បាន ឬ «​ព​» ក៏បាន​!
30, Jun 2020 , 7:29 am        
រូបភាព
​វចនានុក្រម​ខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​ពាក្យ​មួយចំនួន​ដែល​អាច​សរសេរ​ជា​អក្សរ​«​ប​»​ក៏បាន ឬ​អក្សរ​«​ព​» ក៏បាន​។ តើ​ពាក្យ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ​?

 
​ពាក្យ​ដែល​អាច​សរសេរ​បាន​ទាំង​អក្សរ​«​ប​»​ផង និង​«​ព​»​ផង​នោះ​មាន​ពាក្យ ប្រួម ឬ​ព្រួម​, ប្រួក ឬ ព្រួក​,​បំផ្លើស ឬ​ពន្លើស​,​ប្រួត ឬ​ព្រួត​,​ព្រៀច ឬ​ប្រៀច ជាដើម​។ ពាក្យ​ទាំងនេះ​គឺ​សុទ្ធតែ​សរសេរ​បាន​ដូចគ្នា និង​មានន័យ​ដូចគ្នា​។ 
 
​លើកលែង​ពាក្យ «​ព្រើស​» មានន័យ​ខុសពី​»​ប្រើស​», ព្រុស មានន័យ​ខុសពី​«​ប្រុស​»,​ព្រឹក្សា មានន័យ​ខុសពី​«​ប្រឹក្សា​»​ជាដើម ដែល​មិនអាច​ចាត់ទុកជា​ពាក្យ​ដែល​មានន័យ​ដូចគ្នា​ឡើយ បើទោះបី​ជាមាន​ករណី​សរសេរ​ជា​ព្យព្ជានៈ​ខុសគ្នា​ដូចនឹង​ការលើកឡើង​នៅ​ខាងលើ​ក៏ដោយ​។  
 
​ចំពោះ​ពាក្យ​ខ្លះទៀត សរសេរ​ខុស​ព្យញ្ជនៈ​គ្នា ហើយ​មានន័យ​ដូចគ្នា ដោយ​ពាក្យ​ទាំងនោះ​មានដូចជា ជួប ឬ​ចួប​, ជួន ឬ​ចួន​, វិទ្យា ឬ​វិជ្ជា​, ចិត្ត និង​ចិត្រ​,​មិត្ត ឬ​មិត្រ​, សច្ចាប័ន ឬ​សត្យា​ប័ន ជាដើម​៕ 
 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com