ជាតិ
ពីនេះ ពីនោះ
«ធាត្រី» ឬ«មេនំ» ជាពាក្យមានន័យដូចនឹងពាក្យ«មេដោះ»ដែរ តែកម្រមានអ្នកប្រើ
× ពាក្យ«ធាត្រី» ឬ«មេនំ» ជាពាក្យមានន័យដូចនឹងពាក្យ«មេដោះ»ដែលពលរដ្ឋតែងហៅថា«ម៉ែដោះ» ឬ«ម្តាយដោះ»នោះ គឺកម្រមានអ្នកប្រើនៅក្នុងសំណេរ ឬប្រើជាភាសាប្រចាំថ្ងៃណាស់។
នៅក្នុងវចនានុក្រមខ្មែរបានបញ្ជាក់ ពាក្យ«ធាត្រី»ឬ ហៅម្យ៉ាងទៀតថា«មេនំ» សម្រាប់សំដៅលើស្ត្រីអ្នកទ្រទ្រង់ អ្នកថែរក្សា និងអ្នកបំបៅដោះកូនក្មេងជំនួសម្តាយបង្កើត។ តែពលរដ្ឋភាគច្រើនហៅថាម៉ែដោះ ឬម្តាយដោះ ដែលមានជាភាសាផ្លូវការថា«មេដោះ»ដែលជាពាក្យកម្ចីពីសៀម ដែលសៀមហៅថា ម៉ែណុំ៕
© រក្សាសិទ្ធិដោយ thmeythmey.com