ពីនេះ ពីនោះ
សុខភាព
គួរ​អាន​! អត្ថប្រយោជន៍​អស្ចារ្យ និង​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ហ្វូ​លិ​ក​
01, Jul 2020 , 6:59 pm        
រូបភាព
​អាស៊ីត​ហ្វូ​លិ​ក គឺ​ចាំបាច់​ណាស់​សម្រាប់​សុខភាព​រាងកាយ​ល្អប្រសើរ​។ ពិសេស​វា​ជួយ​ក្នុង​ដំណើរការ​សំយោគ DNA និង​ការបង្កើត​កោសិកា​គ្រា​ប៉​ឈាមក្រហម​។ ដូច្នេះ​កង្វះ​នៃ​អាស៊ីត​ហ្វូ​លិ​ក​អាច​បង្ក​ផលប៉ះពាល់​ជាច្រើន​។ ទោះជា​យ៉ាងណា​កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព​អត្ថប្រយោជន៍​អស្ចារ្យ​និង​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ហ្វូ​លិ​ក ៖

 
  • ​អត្ថប្រយោជន៍​នៃ​អាស៊ីត​ហ្វូ​លិ​ក​
១. ពង្រឹង​សុខភាព​ស​សៃ​ឈាម​បេះដូង​
 
​គួបផ្សំ​នឹង​វីតាមីន B12 នោះ​ហានិភ័យ​នៃ​ជំងឺ​គាំងបេះដូង ជំងឺ​ស​សៃ​ឈាម​បេះដូង និង​ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល​អាច​ត្រូវបាន​កាត់បន្ថយ​គួរឱ្យកត់សម្គាល់​។​
 
២. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​
 
​អាស៊ីត​ហ្វូ​លិ​ក​អាចជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​បាន​យ៉ាង​ប្រសើរ ពិសេស គឺ​ជំងឺមហារីក​ពោះវៀនធំ​និង​ក្រពះ​។​
 
៣. លើកកម្ពស់​អារម្មណ៍ល្អ​ប្រសើរ​
 
​អាស៊ីត​ហ្វូ​លិ​ក​ជួយ​ឱ្យ​អ្នកមាន​អារម្មណ៍ល្អ​។ ថ្នាំ​គ្រាប់​ដែលមាន​ផ្ទុក​សារធាតុចិញ្ចឹម​នេះ​ត្រូវបាន​ណែនាំ​សម្រាប់​អ្នកជំងឺ​ធ្លាក់​ទឹកចិត្ត​។ វា​ក៏​ជួយ​អ្វីមួយ​ដែល​ជួយ​ក្នុង​ការរក្សា​ស្ថេរភាព​នៃ​អារម្មណ៍​ផងដែរ​។​
 
៤. ទប់ទល់​ជំងឺ​ទឹកនោមផ្អែម​
 
​នេះ​ក៏​ព្រោះតែ​អាស៊ីត​ហ្វូ​លិ​ក​ជួយ​កាត់បន្ថយ​កម្រិត​នៃ​ខ្លាញ់​ទ្រី​គ្លី​សេរី​ដ​ក្នុង​ឈាម​។ ខណៈដែល​អ្នកជំងឺ​ទឹកនោមផ្អែម​មាន​ផ្ទុក​កម្រិត​នៃ​ខ្លាញ់​ទ្រី​គ្លី​សេរី​ដ​ខ្ពស់​។​
 
៥. ការពារ​ខួរក្បាល​
 
​អាស៊ីត​ហ្វូ​លិ​ក​ក៏មាន​សមត្ថភាព​ការពារ​ខួរក្បាល កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ចាស់រ​ង្វេ​ង និង​ការចុះ​ខ្សោយ​ការចងចាំ​តាម​វ័យ​ផងដែរ​។​
 
  • ​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ហ្វូ​លិ​ក​
១. ផ្កា​ខាត់ណា​ខៀវ​
 
​ត្រឹម​មួយ​ពែង​នៃ​ផ្កា​ខាត់ណា​ខៀវ​អាច​ផ្ដល់​អាស៊ីត​ហ្វូ​លិ​ក​ដល់​ទៅ ១៣​ភាគរយ​នៃ​តម្រូវការ​ចាំបាច់​ប្រចាំថ្ងៃ​របស់​រាងកាយ​។​
 
២. ក្រូច​
 
​ក្រៅពី​មាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត​ហ្វូ​លិ​ក​ហើយ​នោះ ក្រូច​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន C ដែល​ល្អ​សម្រាប់​សុខភាព​ស្បែក ធ្មេញ ឆ្អឹង និង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​ផងដែរ​។​
 
៣. ទំពាំង​បារាំង​
 
​បន្លែ​នេះ​មាន​ផ្ទុក​កាឡូរី​ទាប ប៉ុន្តែ​អាច​ផ្ដល់​អាស៊ីត​ហ្វូ​លិ​ក​ប្រមាណ ២២​ភាគរយ​នៃ​តម្រូវការ​ចាំបាច់​ប្រចាំថ្ងៃ​របស់​រាងកាយ​។ ទំពាំង​បារាំង​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន A វីតាមីន C និង​វីតាមីន K ព្រមទាំង​សារធាតុ​ម៉​ង់​កា​ណែ​ស​ទៀតផង​។​
 
៤. ផ្លែ​បឺ​រ​
 
​អ្នក​អាច​ទទួលបាន​អាស៊ីត​ហ្វូ​លិ​ក​ប្រមាណ ៤១ ភាគ​នៃ​តម្រូវការ​ចាំបាច់​ប្រចាំថ្ងៃ​របស់​រាងកាយ​ពី​ការទទួល​ទាន​ផ្លែ​បឺ​រ​ត្រឹម​តែមួយ​ផ្លែ​។​
 
៥. ផ្នែក​ពណ៌​លឿង​នៃ​ស៊ុត​
 
​ប្រភព​ដ៏​ល្អ​បំផុត​មួយទៀត​នៃ​អាស៊ីត​ហ្វូ​លិ​ក គឺ​ផ្នែក​ពណ៌​លឿង​នៃ​ស៊ុត​។ ទោះជា​យ៉ាងណាក៏ដោយ ក៏​អ្នក​គួរ​ចេះ​កម្រិត​ការទទួល​ទាន​ផង​ដោយ​អាហារ​នេះ​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​ខ្លាញ់ saturated និង​កូ​ឡេ​ស្តេ​រ៉ូ​ល​។​
 
៦. បន្លែ​បៃតង​
 
​ក្រៅពី​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​សំខាន់ៗ ជាតិ​រ៉ែ និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម បន្លែ​បៃតង​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​បំផុត​មួយ​នៃ​អាស៊ីត​ហ្វូ​លិ​ក​ដែល​រាងកាយ​ត្រូវការ​ចាំបាច់​ដើម្បី​រក្សាបាន​នូវ​សុខ​ភាពល្អ​រឹងមាំ​។​
 
៧. មើម​ឆៃថាវ​ក្រហម​
 
​ត្រឹម​មួយ​ពែង​នៃ​មើម​ឆៃថាវ​ក្រហម​ស្ងោរ​រួច​អាច​ផ្ដល់ឱ្យ​រាងកាយ​នូវ​អាស៊ីត​ហ្វូ​លិ​ក​ដល់​ទៅ ៣៤ ភាគរយ​នៃ​តម្រូវ​ការចាំបាច់​ប្រចាំថ្ងៃ​។ បន្លែ​មើម​នេះ​ក៏មាន​ប្រសិទ្ធភាព​បន្សាប​ជាតិពុល​ពី​ក្នុង​រាងកាយ​គួរឱ្យកត់សម្គាល់​ផងដែរ​។​
 
៨. ផ្លែឈើ​ត្រូ​ពិ​ក​
 
​ស្វាយ ល្ហុង និង​ចេក​ជាដើម​ក្រៅពី​មាន​រសជាតិ​ឆ្ងាញ់​ហើយ​នោះ ថែមទាំង​មាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត​ហ្វូ​លិ​ក​គួរឱ្យកត់សម្គាល់​។ កុំ​ភ្លេច​រួមបញ្ចូល​ផ្លែឈើ​ប្រភេទ​នេះ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com