COVID-19
ជាតិ
COVID-19៖ អាស៊ីអាគ្នេយ៍ឡើងដល់ជាង១៥ម៉ឺនករណី ដោយឥណ្ឌូណេស៊ីរងគ្រោះខ្លាំងជាងគេ front-ករណីឆ្លងកូវីដ១៩នៅឥណ្ឌូណេស៊ីឡើងដល់៥៧៧៧០នាក់ ក្នុងនោះស្លាប់២៩៣៤នាក់។ រូបថត AFP
× គិតដល់ថ្ងៃពុធ ទី១ ខែកក្កដា នេះ ករណីឆ្លង COVID-19 ឡើងដល់ជាង១៥ម៉ឺនករណីហើយនៅតំបន់អាស៊ីអាគ្នេយ៍ ដែលក្នុងនោះជាង៤៤០០នាក់ស្លាប់ និងជិត៨៧០០០នាក់សះស្បើយ។ ឥណ្ឌូណេស៊ី ដែលស្ថិតក្នុងចំណោមប្រទេសឆ្លងក្រោយគេ បែរជាបន្តនាំមុខគេទាំងករណីឆ្លង និងករណីស្លាប់។
ឥណ្ឌូណេស៊ី មានករណីឆ្លង១៣៨៥នាក់ទៀត ដែលធ្វើឲ្យចំនួនសរុបឡើងដល់៥៧ ៧៧០នាក់ ខណៈចំនួនស្លាប់មាន៥៨នាក់បន្ថែម ដែលនាំឲ្យចំនួនសរុបមាន២៩៣៤នាក់។ សិង្ហបុរី មានតួលេខឆ្លងលំដាប់ទីពីរដោយមាន ៤៤ ១២២ករណី ក្នុងនោះស្លាប់២៦នាក់ ខណៈហ្វីលីពីន មាន៥៨ ៥១១ករណី និងស្លាប់១២៧០នាក់។
ម៉ាឡេស៊ី មាន៨៦៣៩ករណី (ស្លាប់១២១នាក់) ថៃមាន៣១៧៣ករណី (ស្លាប់៥៨នាក់)។ វៀតណាម កម្ពុជា ទីម័រខាងកើត និងឡាវ មិនមានករណីស្លាប់ឡើយ ហើយបច្ចុប្បន្នប្រទេសដែលមិនទាន់មានករណីឆ្លងថ្មីទៀតនោះ គឺព្រុយណេ ទីម័រខាងកើត និងឡាវ។ កម្ពុជាមាន១៤១ករណី ដោយ១០ករណីបន្តស្ថិតក្រោមការព្យាបាល៕
© រក្សាសិទ្ធិដោយ thmeythmey.com