ពីនេះ ពីនោះ
សុខភាព
បញ្ហា “​សក់​ស្ងួត​” មិន​ពិបាក​ដោះស្រាយ​ឡើយ កុំ​រំលង​អត្ថបទ​នេះ​
03, Jul 2020 , 6:59 pm        
រូបភាព
​គ្មាន​នរណាម្នាក់​ចង់បា​នស​ក់​ស្ងួត​ឆាប់​បែក​ចុង​ឡើយ​។ គួរ​ធ្វើ​បែបណា​ទៅ​បើ​បញ្ហា​នេះ​កើតមានឡើង​? កុំ​បារម្ភ​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​ព្យាបាល​សក់​ស្ងួត ៖

 
១. រូបមន្ត​ផ្លែ​បឺ​រ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​កិន​ផ្លែ​បឺ​រ​ទុំ​មួយ​ផ្លែ​ឱ្យ​ម៉ដ្ឋ បន្ទាប់មក​បន្ថែម​ស៊ុត​មួយ​គ្រាប់​ចូល​។ កូរ​ឱ្យ​សព្វ សឹម​លាប​ពេញ​លើស​ក់​សើម​។ ទុកចោល​សម្រាប់​រយៈពេល ២០ នាទី​សឹម​លាង​សម្អាត​ចេញ​រហូតដល់​ជ្រះ​ស្អាត​។ អនុវត្ត​រូបមន្ត​នេះ​ម្ដង​ក្នុង​មួយ​សប្តាហ៍​។ អ្នក​ក៏​អាច​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ផ្លែ​បឺ​រ​ទុំ​ម៉ដ្ឋ ១ ផ្លែ ជាមួយ​ប្រេង​អូ​លីវ​ឱ្យ​ក្លាយជា​ល្បាយ​ខាប់ៗ​។ លាប​ម៉ាស្សា​ល្បាយ​លើស​ក់​និង​ទុកចោល​សម្រាប់​រយៈពេល ៣០ នាទី សឹម​លាង​សម្អាត​ចេញ​។ រូបមន្ត​នេះ​នឹង​ជួយ​ឱ្យ​សក់​ទន់​រលោង​មាន​ទម្ងន់ ហើយ​រឹងមាំ​។​
 
២. រូបមន្ត​ទឹក​ម៉ា​យ៉ូ​ណេ​ស​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាបទឹក​ម៉ា​យ៉ូ​ណេ​ស​លើ​សក់​សើម​និង​ទុកចោល​សម្រាប់​រយៈពេល​ពី ១០ ទៅ ១៥ នាទី​សិន សឹម​លាង​សម្អាត​ចេញ​ជាការ​ស្រេច​។ កុំ​ភ្លេច​ប្រើប្រាស់​ក្រែ​ម​បន្ទន់​សក់​ដើម្បី​រក្សា​សំណើម​។​
 
៣. រូបមន្ត​ប្រេង​អូ​លីវ​
 
​ជាដំបូង​ត្រូវ​កម្ដៅ​ប្រេង​អូ​លីវ​បន្តិច​សិន សឹម​លាប​ដុស​លើស​ក់​។ បន្ទាប់មក​ពាក់មួក​ផ្លា​ស្ទិ​ក​គ្រប​សក់​ឱ្យ​ជិត​មុននឹង​រុំ​កន្សែង​។ ទុកចោល​សម្រាប់​រយៈពេល ៤៥ នាទី​សឹម​កក់​សម្អាត​ចេញ​និង​ប្រើប្រាស់​ក្រែ​ម​បន្ទន់​។​
 
៤. រូបមន្ត​ប្រេងដូង​
 
​ជាដំបូង​ចាក់​ប្រេងដូង​បន្តិច​លើ​បាតដៃ​រួច​ចាប់ផ្ដើម​ត្រដុស​ជាមួយ​បាតដៃ​ម្ខាង​ទៀត​ដើម្បី​កម្ដៅ​ប្រេង​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ វិនាទី​។ លាបប្រេង​ពី​ចុង​សក់​ដល់​គល់​។ ទុកចោល​យូរ​ប៉ុណ្ណា​ក៏បាន គ្រាន់តែ​កុំ​ភ្លេច​រុំ​សក់​ក្នុង​កន្សែង​។ ចុងក្រោយ​កក់​សម្អាត​សក់​ចេញ​ជាមួយ​សាប៊ូ​កម្រិត​ស្រាល​ជាការ​ស្រេច​។​
 
៥. ទឹកខ្មេះ​ផ្លែ​ប៉ោម​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម​ចំនួន ១ ស្លាបព្រា​កាហ្វេ​ជាមួយ​ផ្នែក​ពណ៌​ស​នៃ​ស៊ុត ៣ គ្រាប់​និង​ប្រេង​អូ​លីវ ២ ស្លាបព្រា​បាយ​។ កូរ​ឱ្យ​សព្វ សឹម​លាប​ល្បាយ​លើស​ក់ រួច​ពាក់មួក​ផ្លា​ស្ទិ​ក​ឱ្យ​ជិត​សម្រាប់​រយៈពេល ៣០​នាទី​។ កក់​លាង​សម្អាត​ចេញ​និង​ប្រើប្រាស់​ក្រែ​ម​បន្ទន់​ដូច​ពេល​ធម្មតា​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com