ពីនេះ ពីនោះ
សុខភាព
កុំ​រំលង​! របៀប​ប្រើប្រាស់ “​ផ្លែ​គី​វី​” រក្សា​ស្បែ​កមុខ​ឱ្យ​ស្រស់ស្អាត​រលោង​
03, Jul 2020 , 8:59 pm        
រូបភាព
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ស្គាល់​និង​ធ្លាប់​ទទួលទាន​ផ្លែ​គី​វី ប៉ុន្តែ​ប្រហែលជា​មិនដែល​ចាប់អារម្មណ៍​ពី​អត្ថប្រយោជន៍​របស់​វា​ចំពោះ​សុខភាព​ស្បែក​មុខ​ឡើយ​។ ផ្លែ​គី​វី​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន A វីតាមីន C វីតាមីន E វីតាមីន K និង​អាស៊ីត Alpha hydroxy acids ដែល​អាចជួយ​ផ្ដល់​សំណើម​ដល់​ស្បែ​កមុខ កម្ចាត់​មុន និង​ទប់ស្កាត់​ស្នាម​ជ្រីវជ្រួញ​ទៀតផង​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​របៀប​ងាយៗ​ក្នុងការ​ប្រើប្រាស់​ផ្លែ​គី​វី​ថែរក្សា​ស្បែ​កមុខ ៖

 
  • ​រូបមន្ត​ទី ១
​អ្វីដែល​អ្នកត្រូវការ គឺ​យ៉ា​អួរ​សុទ្ធ ១ ស្លាបព្រា​បាយ ចេក ១ ផ្លែ និង​គី​វី ១ ផ្លែ​។ ហើយ​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​ដួស​យក​សាច់​គី​វី​ចេញ​ដាក់​ក្នុង​ចានគោម​មួយ​។ ប្រើប្រាស់​សម​កិន​សាច់​គី​វី​ឱ្យ​ម៉ដ្ឋ​បន្ទាប់មក​បក​ចេកទុំ ១ ផ្លែ​ដាក់ចូល​និង​កិន​លាយ​ចូលគ្នា​ម្ដងទៀត​។ រួច​បន្ថែម​យ៉ា​អួរ​។ កូរ​ឱ្យ​សព្វ សឹម​លាប​ល្បាយ​លើ​ស្បែក​មុខ​ដែល​លាង​សម្អាត​រួច​។ ទុកចោល​រហូតដល់​ស្ងួត ឬ​យ៉ាងហោចណាស់​ពី ២០ ទៅ ៣០ នាទី​។ លាង​សម្អាត​មុខ​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​។ អនុវត្ត​ឱ្យបាន​ម្ដង​ក្នុង​មួយ​សប្តាហ៍​ដើម្បី​ទទួលបាន​ស្បែ​កមុខ​ទន់​រលោង​។​
 
  • ​រូបមន្ត​ទី ២
​សាក​សម​សម្រាប់​អ្នក​ដែលមាន​ស្បែក​មុខខ្លាញ់​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​លាយ​សាច់​នៃ​ផ្លែ​គី​វី​ជាមួយ​ទឹកក្រូច​ឆ្មារ​ស្រស់​។ លាប​ល្បាយ​លើ​ស្បែ​កមុខ​និង​ទុកចោល​សម្រាប់​រយៈពេល ១៥ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​។ រូបមន្ត​នេះ​អាចជួយ​បន្ថយ​ស្នាម​សំលាក​និង​បង្រួម​រន្ធ​ញើស​ទៀតផង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com