ជាតិ
សង្គមជាតិ
នាយករដ្ឋមន្ត្រី​កម្ពុជា អនុញ្ញាតឱ្យ​កាស៊ីណូ ​ប្រតិបត្តិការ​អាជីវកម្ម​វិញ​
03, Jul 2020 , 10:57 am        
រូបភាព
​ភ្នំពេញ​៖ សម្ដេច ហ៊ុន សែន អនុញ្ញាតឱ្យ​កាស៊ីណូ ​ប្រតិបត្តិការ​អាជីវកម្ម​សាជាថ្មី​ឡើងវិញ​។ សម្ដេច​ប្រកាស​បែបនេះ នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ពេញអង្គ នា​ព្រឹក​ថ្ងៃទី ២ កក្កដា​។​


​សម្ដេច ហ៊ុន សែន បាន​បញ្ជាក់ថា ការ​ដំណើរការ​អាជីវកម្ម​វិញ​នេះ គឺ​តម្រូវឱ្យ​កាស៊ីណូ​ទាំងនោះ មានតែ​ល្បែងភ្នាល់ និង​ស្លត​ម៉ាស៊ីន​ប៉ុណ្ណោះ​។ លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល ដែល​បាន​ចូល​ស្ដាប់​កិច្ចប្រជុំ​នេះ បាន​ស្រង់​ប្រសាសន៍​លោកនាយក​រដ្ឋមន្ត្រី មក​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ដូច្នេះ​ថា​៖«​កាស៊ីណូ​ទាំងអស់នោះ ត្រូវ​ស្នើសុំ​ឱ្យមាន​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល ដែលមាន​ភ្ជាប់​លក្ខខណ្ឌ​តម្រូវ​មួយចំនួន នៃ​វិធានការ ការពារ​ជាមួយ​ជំងឺ​កូ​វីដ​-១៩»​។​
 
​គួរ​បញ្ជាក់ថា រដ្ឋាភិបាល បានប្រកាស​បិទ​ដំណើការ​កាស៊ីណូ​បណ្ដោះអាសន្ន កាលពី​អំឡុង​ខែ​មិនា​កន្លងមក ដោយសារ​ស្ថានភាព​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ ក្រៅពី​បិទ​កាស៊ីណូ​នេះ រដ្ឋាភិបាល​ក៏​សម្រេច​បិទ​សាលារៀន និង​កន្លែង​កម្សាន្ត​នានា ដូចជា​ក្លិប ខារ៉ាអូខេ និង​ហាម​មិនឱ្យ​មានការ​ជួបជុំ​ជា​លក្ខណ​ទ្រង់ទ្រាយ​ធំ​ជាដើម​។​

Tag:
 ហ៊ុន សែន​
  កាស៊ីណូ​
  ល្បែងស៊ីសង
© រក្សាសិទ្ធិដោយ thmeythmey.com