អត្ថបទពាណិជ្ជកម្ម
ទឹកប្រាក់​៣៦​លាន​រៀល ត្រូវបាន​ផ្តល់ជូន​អតិថិជន​របស់​ធនាគា​រ ស្ថាបនា និង​វី​ង​
03, Jul 2020 , 11:49 am        
រូបភាព
​ត្រឹមតែ​៧​សប្តាហ៍​សោះ ធនាគារ ស្ថាបនា និង​ធនាគារ​ឯកទេស​វី​ង បានផ្តល់​ទឹកប្រាក់​ចំនួន​៣៦​លាន​រៀល ដល់​អតិថិជន​មានសំណាង ដែល​បាន​បង់​ប្រាក់កម្ចី​ធនាគារ ស្ថាបនា តាមរយៈ​វី​ង ឬ​ផ្ទេរប្រាក់​ទៅវិញទៅមក រវាង វី​ង និង​ធនាគារ ស្ថាបនា​។
 
​ក្រោយពី​បានប្រកាស​ផ្តល់​រង្វាន់​ដ៏​ច្រើនសន្ធឹក​សន្ធាប់ ដល់​អតិ​ជន​របស់ខ្លួន កាលពី​ខែឧសភា​ថ្មីៗ​នេះ ធនាគារ​ឯកទេស​វី​ង និង​ធនាគារ ស្ថាបនា កន្លងមក បានផ្តល់​រង្វាន់​ទឹកប្រាក់​៨​លាន​រៀល​មួយ​រង្វាន់​ជា​រៀងរាល់ខែ រួមជាមួយ​ទឹកប្រាក់​១​លាន​រៀល​២​រង្វាន់ និង​ទឹកប្រាក់​៤០​ម៉ឺន​រៀល​ចំនួន​៥​រង្វាន់ ជូន​ដល់​អតិថិជន​ជា​រៀងរាល់​សប្តាហ៍​ផងដែរ​។ 
 
​ដើម្បី​ទទួលបាន​សំណាង​ទាំងនេះ អតិថិជន​ធនាគារ ស្ថាបនា ទាំងអស់​គ្រាន់តែ​ទូទាត់​បង់ប្រាក់​កម្ចី​រប​ស់ធ​នាគារ ស្ថាបនា តាមរយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង (Wing Money App) ឬ​តាម​ភ្នាក់ងារ​វី​ង​ជិត ៨០០០ កន្លែង​នៅ​ទូទាំងប្រទេស នោះ​លោក​អ្នកនឹង​មានឱកាស​ឈ្នះ​រង្វាន់​ទឹកប្រាក់​ចំនួន ៨ លាន​រៀល​មួយ​រង្វាន់​ជា​រៀងរាល់ខែ និង​ទឹកប្រាក់​១​លាន​រៀល ២​រង្វាន់​ប្រចាំ     សប្តាហ៍ បាន​យ៉ាង​ស្រួល​។​
 
​សម្រាប់​អតិថិជន ដែល​ផ្ទេរប្រាក់​ពី​គណនី​ធនាគារ ស្ថាបនា មក​វី​ង តាមរយៈ Sathapana Mobile ឬ​ពី​គណនី​វី​ង ទៅ​គណនី​ធនាគារ ស្ថាបនា នោះ​ពួកគេ​នឹង​អាច​មានឱកាស​ឈ្នះ​ទឹកប្រាក់​៤០​ម៉ឺន​រៀល ចំនួន​៥​រង្វាន់​រៀងរាល់​សប្តាហ៍​ផងដែរ​។ 
 
​ក្រុមការងារ​របស់​ធ​នាគារ​ឯកទេស​វី​ង និង​ធនាគារ ស្ថាបនា នឹង​ចាប់ឆ្នោត ជ្រើសរើស​អតិថិជន​ដែលមាន​សំណាង ក្លាយជា​ម្ចាស់​ទឹកប្រាក់​ដ៏​ច្រើនសន្ធឹក​សន្ធាប់​នេះ ជា​រៀងរាល់​សប្តាហ៍ និង​ប្រចាំខែ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​ធនាគារ​ឯកទេស វី​ង និង​ធនាគារ ស្ថាបនា​៕
 



(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 WING
© រក្សាសិទ្ធិដោយ thmeythmey.com