ជាតិ
អាជីវកម្ម​ជាង​៣០​ដែល​អនុវត្ត​ត្រឹមត្រូវ​ក្នុង​បរិបទ​កូ​វីដ​-១៩ បាន​បណ្ណ​សរសើរ​ពី​ក្រសួងទេសចរណ៍
04, Jul 2020 , 8:59 am        
រូបភាព
រូបភាពពី​ក្រសួង​ទេសចរណ៍
រូបភាពពី​ក្រសួង​ទេសចរណ៍
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រសួងទេសចរណ៍ បានផ្ដល់​បណ្ណ​សរសើរ​ដល់​មូលដ្ឋាន​អាជីវកម្ម​ចំនួន ៣៣ ទីតាំង ដែល​អនុវត្ត​បានល្អ នូវ​វិធានការ​សុវត្ថិភាព​ទេសចរណ៍​ក្នុង​បរិបទ​កូ​វីដ​-១៩​។ មូលដ្ឋាន​អាជីវកម្ម​ទាំង ៣៣​ទីតាំង​នោះ​រួមមាន ១៤​ទីតាំង ជា​សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍​, ១១​ទីតាំង ជា​សេវាកម្ម​ភោជនីយដ្ឋាន និង​៩​ទីតាំង ជា​សេវាកម្ម​ដឹកជញ្ជូន​ទេសចរណ៍​ផ្លូវទឹក​។



​ក្នុង​បរិបទ​កូ​វីដ​-១៩ មាន​មូលដ្ឋាន​អាជីវកម្ម​ចំនួន ៣៣ បាន​ចូលរួម​អនុវត្ត​វិធានការ​សុវត្ថិភាព​ទេសចរណ៍ ដល់​ភ្ញៀវទេសចរ​។ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន បាន​កោតសរសើរ​ដល់​មូលដ្ឋាន​អាជីវកម្ម​ទាំង ៣៣​ទីតាំង ដែល​បាន​កែ​ទម្លាប់​អាជីវកម្ម​របស់ខ្លួន​បានល្អ​ត្រឹមត្រូវ ស្របតាម​វិធាន​សុវត្ថិភាព​ទេសចរណ៍​។​
 
​ដើម្បី​បង្កើន​ប្រសិទ្ធភាព​អនុវត្ត​លើ​វិធានការ​សុវត្ថិភាព​ទេសចរណ៍ លោក ថោង ខុន ជំរុញ​ឲ្យ​ម្ចាស់​អាជីវកម្ម​នានា បិទ​ផ្សាយ និង​ក្រើនរម្លឹក​អំពី​ការអនុវត្ត លាងដៃ ពាក់​ម៉ាស់ វាស់​កម្តៅ នៅតាម​ច្រកទ្វារ​ចេញចូល​ឱ្យបាន​ជាប់​ជាប្រចាំ និង​ឱ្យបាន​គ្រប់គ្នា​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួងទេសចរណ៍​៕
 

Tag:
 ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com