ដល់ពេល​បង្កើន​ការដាំដុះ​ដំណាំ​សរីរាង្គ​
កំណាព្យ
ពីនេះ ពីនោះ / មិនយល់...!
ដល់ពេល​បង្កើន​ការដាំដុះ​ដំណាំ​សរីរាង្គ​
04, Jul 2020 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ

​បទ ព្រហ្មគីតិ

​ម្រះ​ម្រុំ​ផ្តុំ​ផ្តោះផ្តង​ ​ត្រសក់​ផ្សង​ល្ពៅ​ត្រឡាច​
​ផ្ទី​ជី​លូត​ប្រសាច​ ​ម្ទេស​ខ្ទឹម​អាច​ច្នៃ​តាម​ដី​។​
 
​ប៉េងប៉ោះ​បោះ​បៀត​ស្ពៃ​ ​សាវម៉ាវ​លៃ​ដី​រាន​ថ្មី​
​ចេក​ស្វាយទុរេន​ក្តី​ ​មៀន​គ្មានអ្វី​ពិបាក​ដាំ​។​
 
​ក្រូច​ត្រូវ​បាត់ដំបង​ ​ក្រចេះ​ផង​ល្បី​យូរ​ឆ្នាំ​
​ម្រេច​ម្នាស់​តាម​ចំណាំ​ ​កំពត​ដាំ​យូរណាស់​ហើយ​។​
 
​កំពង់ចាម​ត្បូងឃ្មុំ​ ​ដី​ជាតិ​ជុំ​មិន​ខុស​ឡើយ​
​ដាក់ចុះ​ដុះ​ឡើង​ហើយ​ ​អត់​គ្មាន​ឡើយ​បើ​សង្វាត​។​
 
​គួរ​ស្តាយ​ផលដំណាំ​ ​ឃើញ​យូរ​ឆ្នាំ​ខ្លះ​ដាំ​ខាត​
​អ្នក​ដាំ​ខំ​ឱហាត​ ​        ប្រើ​ភាព​ឆ្លាត​ចង់បាន​ទ្វេ​។​
 
​ប្រើប្រាស់​ជីគីមី​ ​        គ្មាន​សម្ភីគិត​រិះរេ​
​គ្រោះថ្នាក់​អ្នក​ប្រើ​ទេ​ ​ធ្វើ​ឲ្យ​គេ​ខ្លាចរអារ​។​
 
​រអើលរ​អាំ​ចិត្ត​ ​ត្រូវ​រឹតត្បិត​ទោះ​ត្រូវការ​
​នាំ​ស្ងាត់បាត់​ទីផ្សារ​ ​ខាត​នរណា​គិត​តាម​ស្តែង​។​
 
​ដល់ពេល​ប្តូរ​វិធី​ ​        លៃ​ប្រើ​ជី​ច្នៃ​ខ្លួនឯង​
​មន្ត្រី​ជាញ​ចាត់ចែង​ ​រៀប​តាក់តែង​តាំង​គោលការណ៍​។​
 
​ដំណាំ​សរីរាង្គ​ ​ប្រុង​ប្រិតប្រៀង​រៀងរៀប​ស្តារ​
​រៀបចំ​ដាក់​ផែនការ​ ​បង្កើន​ផ្សារ​តាម​ដែល​អាច​៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com