ភ្នំពេញ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០៖ និយាយទៅ អ្នកណាដែលមិនចង់ស្រណុកនោះ? ហត់នឿយនឹងការងារសំខាន់ៗរាល់ថ្ងៃច្រើនផង ហើយត្រូវចំណាយពេលវេលារាប់ម៉ោង ចុកខ្នង ចុកដៃ ក្នុងការបោកសម្អាតសម្លៀកបំពាក់ទៀត។ ដូច្នេះហើយទើបបានជាស្ត្រីមេផ្ទះគ្រប់រូបសម្រេចចិត្តទិញម៉ាស៊ីនបោកខោអាវមកជំនួស។ ប៉ុន្តែផ្ទុយទៅវិញ បើជ្រើសរើសម៉ាស៊ីនបោកដែលមិនស័ក្តិសមទៀតនោះ ជីវិតអាចនឹងកាន់តែយ៉ាប់យ៉ឺនហើយ។
សាកគិតមើល ម៉ាស៊ីនបោកសម្លៀកបំពាក់ធម្មតាខ្លះ ធ្វើឱ្យសម្លៀកបំពាក់ជាទីស្រឡាញ់ ដាច់រហែកសាច់ក្រណាត់, ដាច់ឡេវ, ដាច់រូត, យារសាច់ក្រណាត់ និងមានជាប់កំណកសាប៊ូធ្វើឱ្យរមាស់មានបញ្ហាស្បែក និងជាពិសេស មានសំឡេងក្តុងក្តាំង ដូចគេវាយស្គរអ៊ីចឹង…! ត្រូវអត់…? អ្នកធ្លាប់ជួបបានដឹងច្បាស់!
ប៉ុន្តែឥឡូវនេះ លោកអ្នកឈប់បារម្ភទៀតទៅ រាល់បញ្ហាទាំងអស់នេះ ត្រូវបានដោះស្រាយបានយ៉ាងងាយបំផុត ជាមួយនឹងម៉ាស៊ីនបោកសម្លៀកបំពាក់ដ៏ឆ្លាតវៃ សាមសុង ទ្វារខាងលើស៊េរីថ្មី 2020 ដែលមានសមត្ថភាពអស្ចារ្យ ព្រមទាំងបច្ចេកវិទ្យាថ្មីៗច្រើន ដែលអាចផ្តល់ឱ្យលោកអ្នកជាពិសេសសុភាពនារី និងស្ត្រីមេផ្ទះទាំងអស់ នូវភាពងាយស្រួល និងភាពទាន់សម័យបំផុតនឹកស្មានមិនដល់។ បច្ចេកវិទ្យាទាំងនោះមានដូចជា៖
* Digital Inverter Technology
បច្ចេកវិទ្យា អ៊ីនវើទ័រលើម៉ូទ័រនេះជាប់ធន់, មានកម្លាំងខ្លាំងជាងមុន ទោះបីបោកជាមួយទឹកពេញធុងក៏ដោយ, សំឡេងស្ងាត់ល្អ, សន្សំសំចៃខ្ពស់រហូតដល់ 40% លើសពីម៉ូទ័រធម្មតា ប្រើប្រាស់បានយូរ ធ្វើឱ្យការបោកគក់កាន់តែមានប្រសិទ្ធភាពខ្ពស់ និងមានការធានាលើម៉ូទ័ររហូតដល់ 11 ឆ្នាំផងដែរ។
* Wobble Technology
នេះគឺជាបច្ចេកវិទ្យាបង្វិលធុងបានសព្វល្អ ដូច្នេះលោកអ្នកឈប់បារម្ភ នឹងសម្លៀកបំពាក់រហែក យារ រមូរ ទៀតទៅ! បច្ចេវិទ្យានេះ នឹងការពារដោយបង្វិលជាមួយចរន្តទឹកខ្លាំង វិលបានសព្វជ្រុងជ្រោយ បោកបានជ្រះស្អាតល្អ ជាមួយនឹងដុំបង្វិលនៅបាតក្រោម។
* Magic Dispenser
ជាមួយនឹងកង្ហារវាយបំបែកសាប៊ូ និងខ្យល់អាចរំលាយសាប៊ូ ឱ្យរលាយសព្វល្អ ឆាប់ជ្រាបចូលសាច់ក្រណាត់ និងបោកបានជ្រះស្អាតល្អ។ ដូច្នេះ លាហើយបញ្ហាប្រតិកម្មស្បែក, ការបោក 2 ដង, កំណកសាប៊ូកកក្តាំង និងអាចប្រើបានទាំងសាប៊ូទឹក និងសាប៊ូម្សៅ!
* Intensive Wash
នេះជាបច្ចេកវិទ្យាដែលមានតែមួយគ្មានពីរ! មុខងារបោកគក់ស្នាមប្រឡាក់ខ្លាំង យ៉ាងមានប្រសិទ្ធភាព ដោយបោកជម្រះស្នាមប្រឡាក់ខ្លាំង ព្រោះនេះ គឺជាការលាយបញ្ចូលគ្នា រវាងម្សៅសាប៊ូ និងការបង្ហូរទឹកចូលរួមគ្នា ធ្វើឱ្យងាយឆាប់ជ្រាបចូលសាច់ក្រណាត់បានលឿនបំផុត ព្រមទាំងបន្ថែមមុខងារ ត្រាំឲ្យរីសាច់ក្រណាត់ដោយស្វ័យប្រវត្តិទៀតផង។
* Deep Softener
មុខងារបោកក្លិនក្រអូបជាប់បានយូរនេះ ធានាឱ្យគ្រប់សម្លៀកបំពាក់មានក្លិនក្រអូបជាងមុន និងធ្វើឱ្យសាច់ក្រណាត់ទន់ល្មើយ។ មុខងារនេះ នឹងបញ្ជ្រាបទឹកក្រអូបឱ្យជ្រាបចូលសាច់ក្រណាត់បានច្រើនជាងមុន ដល់ទៅ 20% សម្រាប់អ្នកត្រូវការសម្លៀកបំពាក់ក្រអូបបានពេញ 1 ថ្ងៃ។
* Magic Filter
បន្ទះចម្រោះនេះ នឹងចាប់យកភាពកខ្វក់ចេញពីធុង យ៉ាងមានប្រសិទ្ធភាពបំផុត ជួយកាត់បន្ថយការកកស្ទះទុយោបង្ហូរទឹកចេញ និងការពារមិនឱ្យមានកំទេចកំទី ដូចជាព្រុយតោងជាប់សម្លៀកបំពាក់។ ជាពិសេសបន្ទះចម្រោះនេះ គឺងាយស្រួលក្នុងការដោះចេញចូលដើម្បីសម្អាតផងដែរ!
* Rear Control
ជាមួយនឹងការច្នៃប្រឌិតដ៏វៃឆ្លាតរបស់ សាមសុង ប៊ូតុងបញ្ជាទាំំងអស់ គឺត្រូវបានរចនាឡើងមានភាពងាយស្រួលប្រើប្រាស់ ដោយប៊ូតុងចុចងាយស្រួលមើលដាក់ និងដកសម្លៀកបំពាក់ដោយមិនធ្វើឱ្យប៉ះប៊ូតុងចុចដោយចេតនា និងកាត់បន្ថយការឈឺខ្នង ឈឺចង្កេះ។
* Soft Closing Door
គម្របទ្វារបិទថ្នមៗ ដោយស្វ័យប្រវត្តិ ងាយស្រួលបើកបិទគ្មានសំឡេងរំខាន។ គម្របនេះ ផលិតឡើងយ៉ាងរឹងមាំបំផុត ជាមួយនឹងកញ្ចក់ថ្លា ដែលអាចមើលឃើញដល់ខាងក្នុង ដោយមិនចាំបាច់បើក ឬបិទគម្របមើល និងមិនងាយឆ្កូតថែមទៀតផង។
* Diamond Drum
រាងធុងរចនាឡើង ជារាងគ្រាប់ពេជ្រ ការពារសម្លៀកបំពាក់ មិនឱ្យទាក់រហែកជាមួយនឹងរន្ធគ្រាប់ល្អិតតូចៗ ជាមួយប្រសិទ្ធភាពខ្ពស់ ក្នុងការបោកគក់បានជ្រះស្អាតល្អ និងថ្នមសម្លៀកបំពាក់របស់លោកអ្នកជាទីបំផុត។
* Smart Check
ងាយស្រួលឆែករកបញ្ហាផ្សេងៗ និងដំណោះស្រាយ។ ដូច្នេះលោកអ្នក នឹងមិនខ្ជះខ្ជាយថវិកាពេលម៉ាស៊ីនមានបញ្ហាម្តងៗ។ កម្មវិធី Smart Check នេះ នឹងរាវរកលេខកូដលើម៉ាស៊ីនបោករបស់លោកអ្នក ព្រមទាំងប្រាប់យ៉ាងច្បាស់ នូវដំណោះស្រាយដោយគ្រាន់តែដោនឡូដ App-Samsung Smart Washer ដោយអ្នកចូលទៅក្នុង Smart Check ហើយស្កេនលេខកូដលើម៉ាស៊ីនបោកជាការស្រេច។
សូមកុំនៅទ្រាំ ជាមួយនឹងបញ្ហាបោកសម្លៀកបំពាក់ ដែលរំខានអារម្មណ៍រីករាយ និងពេលវេលាដ៏សំខាន់របស់អ្នកទៀតទៅ។ ម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង ទ្វារខាងលើស៊េរីថ្មី 2020
ជាជម្រើសដ៏ល្អស័ក្តិសមបំផុត សម្រាប់លោកអ្នក។ បើចង់ដឹងច្បាស់ត្រូវធ្វើម៉េចទៅ…?
សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញទៅសាកសួរដោយផ្ទាល់ តាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់សេវាបម្រើអតិថិជនតាមរយៈលេខទូរស័ព្ទ៖ 1800-203232៕
(អត្ថបទពាណិជ្ជកម្ម)