ជាតិ
អ្នកកំពង់ចាមចូលចិត្តបរិភោគត្រី ដែលតម្រូវឲ្យមានការនាំចូលបន្ថែមពីកំពង់ឆ្នាំង និងព្រះសីហនុ
×
ដោយ៖ ខន ណារី
ជាខេត្តជាប់ដងទន្លេមេគង្គប៉ុន្តែទិន្នផលត្រីក្នុងខេត្តកំពង់ចាម ហាក់មិនទាន់គ្រប់គ្រាន់តាមតម្រូវការនោះទេសម្រាប់ផ្គត់ផ្គង់ក្នុងខេត្ត ជាហេតុតម្រូវឲ្យមានការនាំចូលត្រីពីខេត្តផ្សេងទៀតបន្ថែមប្រមាណ ២ម៉ឺនតោនក្នុងមួយឆ្នាំ។ នេះបើតាមលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនាសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ខេត្តកំពង់ចាម» កាលពីថ្ងៃទី ២ ខែ កក្កដា ឆ្នាំ២០២០ ។
ខេត្តកំពង់ចាមស្ថិតនៅជាប់ដងទន្លេមានប្រជាជន ១.១០០.៧៧៨នាក់ មានវិស័យ ៣ សំខាន់ៗ ដែលជាស្នូលរបស់ខេត្តមាន វិស័យកសិកម្ម ៦៦ភាគរយ វិស័យសេវាកម្ម ៣៣ភាគរយ និងវិស័យសិប្បកម្ម ០,៧ភាគរយ។
ទាក់ទងការងារវារីវប្បកម្មមានសហគមន៍នេសាទចំនួន ២២ អាចប្រមូលទិន្នផលត្រីសរុបមាន ៣៦.៨៦៨តោន ប៉ុន្តែលោកអភិបាលខេត្តវាមិនអាចគ្រប់គ្រាន់នឹងតម្រូវការក្នុងខេត្តនៅឡើយ ដែលត្រូវធ្វើការនាំចូលពីខាងកក្រៅ។ លោកបានបញ្ជាក់ថា ត្រីដែលនាំចូលនោះ បាននាំចូលមួយផ្នែកនាំចូលពីខេត្តកំពង់ឆ្នាំង និងមួយផ្នែកទៀតនាំចូលពីខេត្តព្រះសីហនុ។
រដ្ឋបាលជលផល
បើតាមការបញ្ជាក់របស់លោក អ៊ុន ចាន់ដា ដោយសារប្រជាជនបច្ចុប្បន្នមានការពេញនិយមក្នុងការទទួលទានសាច់ត្រី ជាហេតុធ្វើឲ្យការផ្គត់ផ្គង់មិនគ្រប់គ្រាន់ ហើយបរិមាណនៃទិន្នផលត្រីក៏មានការថយចុះផងដែរ។
រដ្ឋបាលជលផល
បន្ថែមលើនេះលោកបានសំណូមពរដល់ពលរដ្ឋចូលរួមសហការរាយការណ៍ភ្លាមៗបើជួបហេតុការណ៍ទាក់ទងបទល្មើសជលផល ដើម្បីរដ្ឋបាលខេត្តចាត់វិធានការទប់ស្កាត់បានទាន់ពេលវេលា៕
រូបភាពពី៖ផាត់ ដាណេ
សូមចូលទៅកាន់ www.thmeythmey25.com ដើម្បីទទួលបានព័ត៌មានកសិកម្ម ទេសចរណ៍ និងអាជីវកម្មនានានៅតាមបណ្តារាជធានី-ខេត្ត
© រក្សាសិទ្ធិដោយ thmeythmey.com