COVID-19
ជាតិ
សុខភាព
កម្ពុជា ធ្វើតេស្ដរ​កកូ​វីដ​-១៩ លើ​ជនបរទេស​ជាង​១​ម៉ឺន​នាក់ ភាគច្រើន​ជា​ជនជាតិ​ចិន
03, Jul 2020 , 10:59 pm        
រូបភាព
​ភ្នំពេញ​៖ កម្ពុជា ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ​-១៩(COVID-19) លើ​ជនជាតិ​បរទេស​ដែល​មក​កម្ពុជា បាន​ចំនួន​១៤,៥២៥​នាក់ ។ អ្នកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បានលើកឡើង ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​៣​កក្កដា ឆ្នាំ​២០២០ ថា ក្នុងចំណោម​ជនជាតិ​បរទេស​ដែល​បានធ្វើ​តេស្ត​រក​ជំងឺ​កូ​វីដ​-១៩​ច្រើនជាងគេ គឺជា​ជនជាតិ​ចិន មាន​រហូតដល់​ជិត​១,២​ម៉ឺន​នាក់​។​


​ជនជាតិ​ចិន​ដែល​ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ​-១៩ វិទ្យាស្ថាន​ប៉ាស្ទ័រ​នោះ  ភាគច្រើន​គឺជា​អ្នកជំនួញ ដែល​មកពី​ទីក្រុង​ប៉េកាំង​, សៀវ​ហៃ​, កា្វ​ង​ចូ​វ និង​ក្វាង​ទុង​។ នេះ​ជាការ​លើកឡើង​របស់​អ្នកស្រី យក់ សម្បត្តិ ដែល​បាន​បន្ថែមថា ក្រៅពី​ជនជាតិ​ចិន គឺមាន​ជនបរទេស​ដែល​មកពី​ចំនួន​ជាង​៣០​ប្រទេស​ទៀត ចូលក្នុង​ទឹកដី​កម្ពុជា បានធ្វើរ​កកូ​វីដ​-១៩​។ 
 
​ក្នុងនោះ​មាន​ជនជាតិ​ម៉ាឡេស៊ី​ចំនួន​៤៣០​នាក់​, អាមេរិក មាន​១៤២​នាក់​, ឥណ្ឌូនេស៊ី មាន​៩៥​នាក់​, តៃវ៉ាន់ មាន​៦៦​នាក់​, ជប៉ុន មាន​៦៥​នាក់​, ឥណ្ឌា មាន​៦៣​នាក់​, បារាំង មាន​៣១​នាក់​, អូស្ត្រាលី មាន​១៧​នាក់​, កាណាដា មាន​១៣​នាក់​, សឹង្ហ​បុរី មាន​១១​នាក់​, អ៊ីតាលី មាន​៩​នាក់​, ភី​លី​ពី​ន មាន​៨​នាក់​, អេស្បាញ់ មាន​៨​នាក់​, ហូ​ឡង់ មាន​៧​នាក់​, ញូ​សេ​ឡែ​ន មាន​៧​នាក់​, អាល្លឺម៉ង់ មាន​៦​នាក់​, អ៊ី​ស្រា្ត​អែល មាន​៦​នាក់​...​។ ចំនួន​ជនបរទេស​ដែល​បាន​ធ្វើបាន​តេស្តរ​កកូ​វីដ​-១៩​នេះ គឺ​គិត​ត្រឹម ថ្ងៃទី​៣​កក្កដា ឆ្នាំ​២០២០​។ 
 
​ក្រៅពី​ជនជាតិ​បរទេស​ដែល​បាន​រៀបរាប់​ខាងលើ​នោះ កម្ពុជា​ក៏បាន​ធ្វើតេស្ត​លើ​ពលរដ្ឋ​ខ្មែរ បាន​ជាង​១៦,០០០​នាក់​ផងដែរ​។ ក្នុងនោះ មាន​ពលករ​មកពី​ប្រទេស​ជាង​១​ម៉ឺន​នាក់ បានធ្វើ​រក​ជំងឺ​នេះ​។​
 
​សូមជម្រាបថា គិត​ត្រឹម​ថ្ងៃទី​៣​កក្កដា នេះ កម្ពុជា​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចំនួន​១៤១​នាក់​។ ក្នុងនោះ​មាន​១៣១​នាក់ បានជា​សះស្បើយ  និង​១០​នាក់​ទៀត​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​៕
 

Tag:
 យក់ សម្បត្តិ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com