ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Sanofi រៀបចំ​វេទិកា​ស្តីអំពី​អា​ល្លែ​ក​ហ្សី​ច្រមុះ​
04, Jul 2020 , 11:27 am        
រូបភាព
ដោយ: ថ្មីៗ
​ចាប់ពី​ថ្ងៃ ២៨ ខែមិថុនា ដល់​ថ្ងៃ ០៤ កក្កដា​២០២០ អង្គការ​អា​ល្លែ​ក​ហ្សី​ពិភពលោក World Allergy Organization ប្រារព្ធ​សប្តាហ៍​អា​ល្លែ​ក​ហ្សី​ពិភពលោក​ដែល​ផ្តោតលើ​ការយល់ដឹង​ទាក់ទង​នឹង​អា​ល្លែ​ក​ហ្សី ដែល​ធ្វើឱ្យប៉ះពាល់ ដល់ សុខភាព​និង​ជីវិត​រស់នៅ​របស់​ប្រជាជន​ជុំវិញ ពិភពលោក​។ ក្រុមហ៊ុន Sanofi ចូលរួមចំណែក​ក្នុង​យុទ្ធនាការ​នេះ តាមរយៈ​ការលើក​កំពស់​ការយល់ដឹង​អំពី​អា​ល្លែ​ក​ហ្សី​ច្រមុះ និង​ការបំពុល​ខាងក្នុង​ដល់​គ្រូពេទ្យ និង​បុគ្គលិក​ក្រុមហ៊ុន​របស់ខ្លួន​។
 
​នៅ​ថ្ងៃទី​១៨​ខែកក្កដា​ក្រុមហ៊ុន Sonofi បានរៀបចំ​វេទិការ​តាមរយៈ​បណ្តាញ​ទំនាក់ទំនង Zoom ស្តីអំពី​ការគ្រប់គ្រង អា​ល្លែ​ក​ហ្សី​ច្រមុះ​ប្រកបដោយ​ប្រសិទ្ធភាព​សម្រាប់​តំបន់​អាស៊ី​។ ដោយឡែក​នៅ​កម្ពុជា​ក្រុមគ្រូពេទ្យ​ប្រមាណ​៤៤​នាក់ ដែលមាន​ជំនាញ​ត្រចៀក ច្រមុះ បំពង់ក​បាន​ចូលរួម​ក្នុង​វេទិកា​នេះ ដោយមាន​វាគ្មិន​ផ្នែក​អា​ល្លែ​ក​ហ្សី​ជាច្រើន​បាន ចូលរួម​ធ្វើការ​បកស្រាយ​លើ​ប្រធានបទ​ផ្សេងៗ​ទាក់ទង​នឹង​អា​ល្លែ​ក​ច្រមុះ​។ 


 
​កញ្ញា Sathirakawinskul Monsinee ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន Sanofi ប្រចាំ​ប្រទេស​កម្ពុជា​មានប្រសាសន៍ថា​៖ “​ក្រុមហ៊ុន Sanofi តែងតែ​ផ្តោតលើ​ការលើក​កំពស់​ការទទួលបាន​ឱសថ​និង​ការថែទាំង​សុខភាព​សម្រាប់​ប្រជាជន​កម្ពុជា​ដើម្បីឱ្យ​ពួកគេ​មាន​សុខភាព​ល្អ​និង​ជីវិត​កាន់តែ​ប្រសើរ ហើយ​យើង​ជឿជាក់ថា​ការចូលរួម​ក្នុងការ​អប់រំ​និង​លើក កំពស់​ការយល់ដឹង​គឺជា​ការចូលរួមចំណែក​របស់​ក្រុមហ៊ុន​ក្នុងប្រទេស​កម្ពុជា​។​” 
 
​លោក សឿន សុវណ្ណ​ដា ប្រធាន​ផ្នែក​វិ​ជ្ជ​សាស្ត្រ​ប្រចាំ​ក្រុមហ៊ុន​Sanofi​ក៏បាន​លើកឡើងថា “​ប្រជាជន​កម្ពុជា​ប៉ះពាល់ ដោយ​ការបំពុល​ខាងក្នុង​ផ្ទះ​និង​កន្លែងធ្វើការ​ដែល​ពួកគេ​មិនបាន​ចាប់អារម្មណ៍​។ សា​ធាតុ​តូចៗ​ពី​ម៉ាស៊ីនត្រជាក់ ផ្សែង​ពី ធូប​ទាន រោម​ពីស​ត្វ​ចិញ្ចឹម និង​ប្រភព​ផ្សេងៗ​ក្នុងផ្ទះ​ជា​ភ្នាក់ងារ​ធ្វើឱ្យ​កើតជា​រោគសញ្ញា​ដូចជា​កណ្តាស របស់​ច្រមុះ ហ៊ា​សម្បោរ ក្រហម​ភ្នែក ។​ល​។ រោគសញ្ញា​ធ្វើឱ្យ​រំខាន​យើង​ហើយ​និង​បង្ក​ជា​ជំងឺ​ផ្សេងៗ ប្រសិនបើ មិនបាន​ព្យាបាល ទាន់ពេល​។​” 
 
​សុ​វណ្ណដា​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​សំអាតផ្ទះ កន្លែងធ្វើការ និង​ម៉ាស៊ីនត្រជាក់​ឱ្យបាន​ញឹកញាប់​។ យើង​គួរ​ជៀស វាង​ដុត​ធូប ទាន ជក់បារី ហើយ​គួរ​ស្នាក់​ក្នុងផ្ទះ​នៅពេល​មាន​ភ្លៀង ឬ​ខ្យល់​បក់​។ អ្វីដែល​សំខាន់​គឺ​យើង​គួរ​ស្វែង រក​សេវា​សុខាភិបាល​ប្រសិនបើ​មាន​រោគសញ្ញា​នៃ​អា​ល្លែ​ក​ហ្សី​ច្រមុះ​។ 
 
​ការរៀបចំ​ព្រឹត្តិការណ៍​យល់ដឹង​ពី​អា​ល្លែ​ក​ហ្សី​ជា​ផ្នែក​មួយ​នៃ​សកម្មភាព​លើក​កំពស់​ការយល់ដឹង និង​យុទ្ធនា​ការបង្ការ ជាច្រើន​ដែល​ក្រុមហ៊ុន ចូលរួម​។  ក្រុមហ៊ុន​ផ្នែក​ឱសថ​របស់​បារាំង​នេះ​មាន​គោលដៅ​ផ្តល់​ការអប់រំ​លើ​ការថែរក្សា សុខភាព​និង​ឱសថ​ដល់​គ្រូពេទ្យ​និង​សាធារណជន​កម្ពុជា​៕

© រក្សាសិទ្ធិដោយ thmeythmey.com