ជាតិ
អត្ថបទពាណិជ្ជកម្ម
ស្មា​ត​ហ្វូ​ន vivo Y30 ជម្រើស​ពណ៌​ថ្មី ត្បូង​មរកត​ខ្មៅ​(Emerald Black) មាន​លក់​នៅលើ​ទីផ្សារ​ហើយ​!!
04, Jul 2020 , 1:59 pm        
រូបភាព
ដោយ: ថ្មីៗ
​រយៈពេល​ចុងក្រោយ​នេះ ស្មា​ត​ហ្វូ​ន vivo នៃ​ត្រកូល Y ម៉ូ​ឌែ​ល vivo Y30 ពិត​ជាមាន​សន្ទុះ​នៃ​ការគាំទ្រ​ខ្លាំង​ពី​សំណាក់​អតិថិជន​ដ៏​គួរ​ឲ្យ​កត់សម្គាល់​។ ជាក់ស្តែង​បើ​និយាយ​ទៅលើ​ដំណើរការ​នៃ​ការដាក់​លក់​នៅលើ​ទីផ្សារ​វិញ គឺ​ទើបតែ​បាន​រយៈពេល​ត្រឹម ១​ខែ​ប៉ុណ្ណោះ ស្មា​ត​ហ្វូ​ន vivo Y30 ត្រូវបាន​លក់ដាច់​ខ្លាំង​ហួស​ពី​ការរំពឹងទុក​។​
 
​អ្វី​ដែលជា​ចំណងដៃ​សម្រាប់​ខែ​ថ្មី ក្រុម​ហ៊ុម​ស្មា​ត​ហ្វូ​ន vivo ក៏បាន​នាំយក​នូវ​ស្មា​ត​ហ្វូ​ន Y30 ជម្រើស​ពណ៌​ថ្មី​មួយទៀត​ផងដែរ​នោះ​គឺ​ពណ៌ Emerald Black ដោយ​វា​មាន​លក្ខណៈ​បែប​ពណ៌ ត្បូង​មរកត​ខ្មៅ បើ​ប៉ះចំ​នឹង​ចំណាំងផ្លាត​វា​ជះ​មកជា​មួយ​ពន្លឺ​ដ៏​ស្រស់ស្អាត​មែនទែន​។ 
 
​រីឯ​សម្រាប់​តម្លៃ​វិញ​គឺថា​គ្មាន​អ្វីដែល​ត្រូវ​ផ្លាស់ប្តូរ​នោះទេ​គឺ​ត្រឹមតែ $169 តែប៉ុណ្ណោះ​។​
​ខាងក្រោម​ជាល​ក្ខ​ខណៈ​សម្បត្តិ​របស់​ស្មា​ត​ហ្វូ​ន vivo Y30 ៖ 
 
1. អេក្រង់ ទំហំ 6.47 អ៊ី​ញ Ultra O Screen  ជា​ប្រភេទ IPS LCD អាច​បង្ហាញ​រូបភាព​បាន​ក្នុង​កម្រិត 720 x 1560 HD+ លាតសន្ធឹង​ប្រមាណ 90.7% នៃ​ផ្ទៃ ខាងមុខ និង​មាន​ដង់ស៊ីតេ​អេក្រង់ 266 ppi
2. ប្រើ​បន្ទះ​ឈី​ប Qualcomm Snapdragon MT6765 Octa-core
3. CPU Octa-core ដំណើរការបាន​ក្នុង​ល្បឿន 2.0 GHz
4. មាន​រ៉េ​ម 4GB, អង្គ​ផ្ទុក​ទិន្នន័យ 64GB និង​អាច​ថែម​ក្រៅ​បាន 256GB
5. មាន​ថ្ម​ទំហំ​ធំ 5000 mAh
6. ដំណើរការ​ដោយ Android 10 និង​ស្បែក Interface ប្រភេទ Funtouch OS 10
7. មាន​កាមេរ៉ា​មុខ​ទំហំ 8MP, កាមេរ៉ា​ក្រោយ​បួន​គ្រាប់ (13MP + 8MP + 2MP+2MP)
8. មាន​ជម្រើស 3 ពណ៌ Dazzle blue / Moonstone white / Emerald Black
9. អាច​ប្រើ​ស៊ីម​កាត​បាន​ពីរ​
10. មានមុខ​ងារ Face Unlock + FingerPrint
 
​សម្រាប់​បងប្អូន​ណា​ដែល​កំពុងតែ​ចាប់ចិត្ត​ទៅលើ​ពណ៌​ដ៏​ស្រស់ស្អាត ត្បូង​មរកត​ខ្មៅ​នេះ បងប្អូន​អាចធ្វើ​ការរក​ជាវ​បាន​ចាប់ពី​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០២០ នេះ​តទៅ​នៅ​គ្រប់​បណ្តា​ហាង​លក់​ទូរស័ព្ទ​នានា​ទូទាំង​២៥​ខេត្ត​ក្រុង​។​
 
 

© រក្សាសិទ្ធិដោយ thmeythmey.com