ជាតិ
ខែមិថុនា ឆ្នាំ២០២០ កុមារ និងស្ត្រីជាង ៥ពាន់នាក់បានទៅពិនិត្យ និងព្យាបាលនៅគន្ធបុប្ផា ម្តាយ និងកុមារ កំពុងអង្គុយចាំព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។ ថតដោយ កញ្ញា ផាត ដាណេ។
× ភ្នំពេញ៖ ក្នុងខែមិថុនា ឆ្នាំ២០២០នេះ កុមារជាង៥ ពាន់នាក់ បានទៅពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ និងខេត្តសៀមរាប។ នេះបើតាមតួលេខរបស់មន្ទីរពេទ្យគន្ធបុប្ផា។
តួលេខរបស់មន្ទីរពេទ្យគន្ធបុប្ផា បង្ហាញថា កុមារឈឺចំនួន ៤០,៦៤២ នាក់ ត្រូវបានព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ។ ដោយឡែក កុមារមានជំងឺធ្ងន់ៗចំនួន ៩,២៤៤ នាក់ និងកុមារចំនួន ២៧៧នាក់ មានជំងឺគ្រុនឈាមធ្ងន់ធ្ងរ ត្រូវដាក់ឱ្យព្យាបាលក្នុងមន្ទីរពេទ្យ។
បើតាមលិខិតដដែល កុមារចំនួន ២,២០២នាក់ ត្រូវបានទទួលការវះកាត់ និងកុមារចំនួន ១០២នាក់ ត្រូវបានវះកាត់បេះដូងតាមសរសៃឈាម។
រាល់ការព្យាបាលទាំងអស់នៅមន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅភ្នំពេញ និងសៀមរាប មិនមានការគិតកម្រៃនោះឡើយ៕
Tag:
មន្ទីរពេទ្យ
គន្ធបុប្ផា
© រក្សាសិទ្ធិដោយ thmeythmey.com