ជាតិ
សត្វទន្ទ្រីតទន្លេ ជាប្រភេទបក្សីដែលប្ដូរពណ៌ទៅតាមរដូវ រូបភាពពីក្រសួងបរិស្ថាន
× ទន្ទ្រីតទន្លេ ជាប្រភេទសត្វបក្សីដែលច្រើនរស់នៅតំបន់ដីសើមនៃប្រទេសកម្ពុជាដោយមានវត្តមានពេញមួយឆ្នាំ ប៉ុន្តែបក្សីប្រភេទនេះមិនសូវសម្បូរនោះឡើយ។ នេះបើតាមគេហទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន។
សត្វនេះមានទំហំពី ១៦-១៧ស.ម និងមានមាឌតូច។ នៅរដូវបន្តពូជ គេអាចសម្គាល់សត្វនេះបាន ដោយវាមានពណ៌ប្រផេះជាងសត្វទន្ទ្រីតធំ ហើយសត្វនេះមិនមានពុកមាត់ខ្មៅ ផ្នែកខាងក្រោមស្លាបមានពណ៌សតាមបណ្ដោយស្លាបទី១ និងទី២ និងពណ៌ខ្មៅតាមបណ្ដោយគែមនៃស្លាប។
ចំណែកនៅក្នុងរដូវមិនបន្តពូជវិញ សម្បុររបស់សត្វនេះហាក់មានការប្រែប្រួលតិចតួច ពោលគឺដើមទ្រូងរបស់វាមានឆូតៗ និងបំពង់កមានពណ៌ស។
សត្វប្រភេទនេះច្រើនរស់នៅតាមបឹង ឬ តំបន់ដីសើម និងតាមឆ្នេរសមុទ្រផងដែរ។ រដូវនៃការបន្តពូជរបស់វាគឺចាប់ពីខែកុម្ភៈ រហូតទៅដល់ខែមិថុនា ហើយវាមានពងចន្លោះពី ២-៤គ្រាប់៕
© រក្សាសិទ្ធិដោយ thmeythmey.com