COVID-19
អន្តរជាតិ
COVID-19៖ គ្មាន​អ្នកស្លាប់​បន្ថែម​នៅ​អាស៊ីអាគ្នេយ៍ តែ​ករណី​នៅ​សិង្ហ​បុរី ម៉ាឡេស៊ី និង​ថៃ បន្ត​កើនឡើង​
04, Jul 2020 , 5:08 pm        
រូបភាព
ក្រុមបុគ្គលិកសុខាភិបាលនៅសិង្ហបុរី។ រូបថត Reuters
ក្រុមបុគ្គលិកសុខាភិបាលនៅសិង្ហបុរី។ រូបថត Reuters
ដោយ: រួបរួម
​តំបន់​អាស៊ីអាគ្នេយ៍​គិត​ត្រឹម​ល្ងាច​ថ្ងៃទី​៤ ខែកក្កដា នេះ មិនមាន​ករណី​ស្លាប់​ដោយសារ COVID-19 ឡើយ ប៉ុន្តែ​សិង្ហ​បុរី ម៉ាឡេស៊ី និង​ថៃ មាន​អ្នក​កើត​ថ្មី​បន្ថែមទៀត​។ បច្ចុប្បន្ន អាស៊ីអាគ្នេយ៍​មាន​អ្នក​ឆ្លង​ជិត​១៥៩ ០០០​ករណី ស្លាប់​ជាង​៤៥០០​នាក់ និង​សះស្បើយ​ជាង​៩​ម៉ឺន​នាក់​។

 
​ឥណ្ឌូណេស៊ី ឈរលើ​ក្នុង​តារាង​អ្នក​ឆ្លង​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ប៉ុន្តែ​តួលេខ​នៅថ្ងៃនេះ មិន​ប្រែប្រួល​ឡើយ ដោយមាន​អ្នក​ឆ្លង​ជាង​៦​ម៉ឺន​នាក់ ស្លាប់​ជាង​៣​ពាន់​នាក់ និង​សះស្បើយ​ជិត​២៨០០០​នាក់​។ សិង្ហ​បុរី ដែល​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​២ មាន​១៨៥​ករណី​បន្ថែមទៀត ដែល​ធ្វើ​ឲ្យ​ចំនួន​សរុប​ឡើងដល់​ជិត​៤៥០០០​ករណី ក្នុងនោះ​ស្លាប់​២៦​នាក់ និង​សះស្បើយ​ជិត​៤​ម៉ឺន​នាក់​។​
 
​ហ្វីលីពីន​មាន​ជាង​៤​ម៉ឺន​ករណី ប៉ុន្តែ​ជា​ប្រទេស​ទី​ពីរ​ក្នុង​តំបន់​ដែលមាន​អ្នកស្លាប់​ច្រើនជាងគេ ពោលគឺ​ជិត​១៣០០​នាក់ ក្នុង​ជាង​១១០០០​នាក់​បាន​សះស្បើយ​។ ម៉ាឡេស៊ី​មាន​១០​ករណី​ទៀត ដែល​ធ្វើ​ឲ្យ​ចំនួន​សរុប​ឡើងដល់​ជិត​៨៧០០​នាក់ ក្នុងនោះ​ស្លាប់​១២១​នាក់ និង​សះស្បើយ​ជិត​៨៥០០​នាក់​។​
 
​ថៃ មាន​៥​ករណី​បន្ថែម ដែល​ធ្វើ​ឲ្យ​ចំនួន​សរុប​ឡើងដល់​ជិត​៣២០០​នាក់ ដោយ​ស្លាប់​៥៨​នាក់ និង​សះស្បើយ​ជាង​៣​ពាន់​នាក់​។ វៀតណាម​មិនមាន​ករណី​ស្លាប់​ឡើយ​ក្នុងចំណោម​៣៥៥​នាក់​ករណី ហើយ​១៥​ករណី​បន្ត​ស្ថិតក្រោម​ការព្យាបាល​។​
 
​មី​យ៉ាន់​ម៉ា មាន​៣០៦​ករណី ស្លាប់​៦​នាក់ និង​សះស្បើយ​២៣៧​នាក់ ខណៈ​ព្រុយ​ណេ ទី​ម័​រ​ខាងកើត និង​ឡាវ មិនទាន់មាន​ករណី​ឆ្លង​បន្ថែម​ទៀតឡើយ​។ ព្រុយ​ណេ មាន​១៤១​ករណី ស្លាប់​៣ ហើយ​ក្រៅពីនោះ សុទ្ធតែ​សះស្បើយ​។ ទី​ម័​រ​ខាង​កើតមាន​២៤​ករណី និង​ឡាវ​មាន​១៩​ករណី ដែល​សុទ្ធ​ព្យាបាល​សះស្បើយ​។​
 
​កម្ពុជា មាន​១៤១​ករណី ដែល​បច្ចុប្បន្ន​១៣១​ករណី​ករណី​សះស្បើយ និង​១០​ករណី​ស្ថិតក្រោម​ការព្យាបាល​។ ១០​ករណី​នោះ សុទ្ធតែជា​ជនជាតិខ្មែរ ដោយ​ប្រុស​៧​នាក់ និង​នារី​១​នាក់ បាន​វិល​ពី​ឥណ្ឌូណេស៊ី ដោយ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខ្មែរ​សូ​វៀត និង​បុរស​២​នាក់​វិល​ពី​ម៉ាឡេស៊ី​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com