កីឡាជាតិ
ជាតិ
ភ្នំពេញ​ក្រោ​ន​ស្វាគមន៍​វិសាខា ណាហ្គា​ជួប​ទ័ព ក្រោយ​ព្រះខ័ន​រាជ​ស៊ី​យុវជន​បាទី​១០-០
05, Jul 2020 , 11:17 am        
រូបភាព
ខ្សែប្រយុទ្ធ Jean Marie Privat រកបាន​៣គ្រាប់ក្នុងជ័យជម្នះ ១០-០ របស់ព្រះខ័នរាជស្វាយរៀងលើ​យុវជនបាទី
ខ្សែប្រយុទ្ធ Jean Marie Privat រកបាន​៣គ្រាប់ក្នុងជ័យជម្នះ ១០-០ របស់ព្រះខ័នរាជស្វាយរៀងលើ​យុវជនបាទី
ដោយ: ថ្មីៗ
​ព្រះខ័ន​រាជ​ស្វាយរៀង រក្សា​ភាពខ្លាំង​របស់ខ្លួន​ដដែល​ក្នុង​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ ដែល​បាន​អាក់ខាន​ប្រកួត​ប្រមាណ​៤​ខែ​ដោយសារ COVID-19​។ នា​ជំនួប​កាលពី​ម្សិលមិញ ក្រុម​កំពូល​តារាង​មួយ​នេះ បាន​យកឈ្នះ​យុវជន​បាទី​អាយុ​ក្រោម​១៩​ឆ្នាំ​ក្នុង​លទ្ធផល ១០-០ ខណៈ​បឹងកេត ឈ្នះ សូល​ទី​ឡូ​អង្គរ ៣-០ និង​គិរីវង់​សុខ​សែន​ជ័យ​ឈ្នះ​នគរបាលជាតិ ៤-១​។​

 
​សម្រាប់​ការប្រកួត​នៅ​ថ្ងៃអាទិត្យ​នេះ ភ្នំពេញ​ក្រោ​ន​ត្រូវការ​ឈ្នះ​ភ្ញៀវ​វិសាខា​ដើម្បី​តាម​ប្រដេញ​ពិន្ទុ​ពីក្រោយ​ព្រះខ័ន​រាជ​ស្វាយរៀង​ផងដែរ​។ 
​កម្មវិធី​ប្រកួត​
-​ម៉ោង​៣ និង​៣០​នាទី​៖ អគ្គិសនី​កម្ពុជា ជួប អង្គ​រថា​យ​ហ្គឺ​រ នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា​
-​ម៉ោង​៦​ល្ងាច​៖ ណាហ្គា​វើ​លដ៍ ជួប កងយោធពល​ខេមរភូមិន្ទ នៅ​ស្តា​ត​ចាស់​
-​ម៉ោង​៦​ល្ងាច​-​ភ្នំពេញ​ក្រោ​ន ជួប វិសាខា នៅ​កីឡដ្ឋាន​ស្មា​ត អេស អិន​

Tag:
 ខេ​ម​បូ​ឌា​ន​លី​គ​
© រក្សាសិទ្ធិដោយ thmeythmey.com