យ៉ាងណាមិញ West មិនបានប្រាប់ឲ្យលម្អិតថា អ្វីដែលខ្លួនប្រកាសនេះ ជារឿងមែនទែនឡើយ ហើយក៏មិនបញ្ជាក់ថា បានដាក់ពាក្យជាផ្លូវការដើម្បីឈរឈ្មោះដែរ។ សម្រាប់បេក្ខជនឯករាជ្យ ការឈរឈ្មោះនៅមិនទាន់បិទនៅឡើយទេ។ បើសិនតារាចម្រៀងរូបនេះដាក់លិខិតមែននោះ រូបគេត្រូវប្រជែងជាមួយបេក្ខជនបក្សធំៗទាំងពីរ គឺសាធារណរដ្ឋ និងប្រជាធិបតេយ្យ។ លោក ដូណាល់ ត្រាំ ប្រធានាធិបតីបច្ចុប្បន្ន នឹងតំណាងបក្សសាធារណរដ្ឋ ឯតំណាងបក្សប្រជាធិបតេយ្យ គឺលោក ចូ បៃឌិន ប៉ុន្តែមិនទាន់ទទួលបានការតែងតាំងជាផ្លូវការពីបក្សនៅឡើយ។ ភ្លាមៗក្រោយអ្នកចម្រៀងរ៉េបល្បីឈ្មោះរូបនេះប្រកាសដំណឹងប្រជែងកៅអីប្រធានាធិបតី មហាសេដ្ឋីអាមេរិក និងម្ចាស់ក្រុមហ៊ុន Tesla លោក Elon Musk ក៏ប្រកាសគាំទ្រភ្លាមដែរ។ គិតត្រឹមខែកក្កដា ការបោះឆ្នោតអាមេរិកនៅបួនខែទៀតប៉ុណ្ណោះ។ ប៉ុន្តែការរាលដាលខ្លាំងជំងឺ COVID-19 ទំនងជាបង្កបញ្ហាដល់ការរៀបចំការបោះឆ្នោតលើកនេះ ខណៈលោក បៃឌិន មានសំឡេងនាំមុខលោក ត្រាំ ក្នុងការស្ទង់មតិកន្លងមក។ អាមេរិក កំពុងគិតគូររកផ្លូវដើម្បីឲ្យការបោះឆ្នោតនេះធ្វើឡើងដោយរលូន ក្នុងនោះក៏មានការបោះឆ្នោតតាមអ៊ីមែលផងដែរ៕ We must now realize the promise of America by trusting God, unifying our vision and building our future. I am running for president of the United States