ពីនេះ ពីនោះ
សុខភាព
ជួយចែករំលែក! សម្រាប់អ្នកមានបញ្ហាស្បែកខ្លាញ់ កុំរំលងអាហារទាំងនេះ
× របបអាហារមានឥទ្ធិពលគួរឱ្យកត់សម្គាល់លើសុខភាពស្បែក។ ថាតើអាហារអ្វីខ្លះល្អសាកសមសម្រាប់អ្នកមានបញ្ហាស្បែកខ្លាញ់? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកមានបញ្ហាស្បែកខ្លាញ់មិនគួរមើលរំលង ៖
១. ចេក
អ្នកមានបញ្ហាស្បែកខ្លាញ់គួរព្យាយាមទទួលទានចេកជាប្រចាំដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើនដល់ស្បែក។ ចេកមានផ្ទុកប៉ូតាស្យូម សមាសធាតុ phosphates និងវីតាមីន E ដែលជួយឱ្យស្បែកមានសុខភាពល្អភ្លឺរលោង។ ម្យ៉ាងវិញទៀតចេកក៏មានឥទ្ធិពលបន្សាបជាតិពុលដែលជួយគ្រប់គ្រងរន្ធញើសនិងទប់ស្កាត់ភាពកង្វក់មិនឱ្យចូលក្នុងស្បែកចៀសផុតបញ្ហាឡើងខ្លាញ់។
២. ត្រសក់
មានផ្ទុកជាតិទឹកខ្ពស់ សារធាតុប្រឆាំងអុកស៊ីតកម្ម និងលក្ខណសម្បត្តិប្រឆាំងការរលាកដែលជួយបន្សាបជាតិពុល ក៏ដូចជាកម្ចាត់នូវពពួកមេរោគបាក់តេរីទៀតផង។
៣. ក្រូចថ្លុង
ជាប្រភពដ៏ប្រសើរនៃវីតាមីន C ដែលជួយបង្កើនការផលិតកូឡាជែននិងរក្សាតុល្យភាពអាស៊ីតបាសរបស់ស្បែក។
៤. អាហារសម្បូរជាតិសសៃ
ល្អសម្រាប់អ្នកមានបញ្ហាស្បែកខ្លាញ់ដោយអាហារសម្បូរជាតិសសៃជួយកម្ចាត់រាល់ជាតិពុលក្នុងរាងកាយ ហើយកាត់បន្ថយហានិភ័យនៃបញ្ហាស្បែកច្រើនប្រភេទ។ ជាតិសសៃក៏បង្កើនកម្រិតកូឡាជែនក្នុងកោសិកាដូច្នេះអ្នកនឹងអាចមានស្បែកតឹងណែនសុខភាពល្អ។
៥. គ្រាប់ធញ្ញជាតិ
ជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន E ដែលល្អណាស់សម្រាប់ភ្នាសកោសិកាស្បែកជួយឱ្យមានលក្ខណៈរឹងមាំនិងបង្រួមរន្ធញើស។ ទោះជាយ៉ាងណាអ្នកមិនគួរទទួលទានច្រើនជាងមួយក្ដាប់ដៃពេញក្នុងមួយថ្ងៃឡើយ។
៦. បន្លែបៃតង
ជាប្រភពនៃអាហារដ៏ប្រសើរបំផុតសម្រាប់អ្នកមានបញ្ហាស្បែកខ្លាញ់ដោយអាហារទាំងនេះមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមចាំបាច់ ក៏ដូចជាសារធាតុប្រឆាំងអុកស៊ីតកម្មសម្រាប់សុខភាពស្បែក រួមបញ្ចូលទាំងវីតាមីន C៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com