រថយន្ត
អន្តរជាតិ
ចៅក្រម​កាណាដា​៖ ដោត​ទូរ​សព្ទ​សាក​ថ្ម​នៅពេល​បើកបរ ក៏​ខុសច្បាប់​ដែរ​
17, Aug 2020 , 7:19 pm        
រូបភាព
ដោយ: ធីតា
​ប្រសិនបើ​អ្នក​ចង់​សាក​ថ្ម​ទូរ​សព្ទ​នៅក្នុង​រថយន្ត អ្នក​គួរតែ​ធ្វើ​ឲ្យ​បាន​មុនពេល​បើកបរ​។ ចៅក្រម​ម្នា​ក់នៅ​កា​ដា​ណា បានផ្តល់​អនុសាសន៍​ទៅ​រដ្ឋាភិបាល ដើម្បី​កំណត់​ការដាក់ពិន័យ​ក្នុង​ច្បាប់​ចរាចរណ៍​ផ្លូវគោក រាល់​ការប្រើប្រាស់​ទូរ​សព្ទ​ដៃ ពេល​បើកបរ បើទោះបីជា​ទូរ​សព្ទ​អស់​ថ្ម​ក៏ដោយ​។​

 
​តាម​ការផ្សាយ​របស់ Radio Canada លោក​ចៅក្រម Michel Lalande នៃ​សាលាដំបូង​ក្រុង Saint-Jerome ខេត្ត​កេ​ប៊ិក បានលើកឡើង​ពី​ការប្រើប្រាស់​ទូរ​សព្ទ​ដៃ​នា​អំឡុង​បញ្ជា​យានយន្ត​នៅលើ​ផ្លូវថ្នល់ ដោយ​រួមទាំង​ការនិយាយ​ទូរ​សព្ទ និង​ការយក​ទូរ​សព្ទ​ទៅ​ដោត​សាក​ថ្ម​។ 
 
​លោក​បាន​បញ្ជាក់ថា​ថា ទាំងនេះ សុទ្ធតែជា​ទង្វើ​មិនមាន​ការប្រុងប្រយ័ត្ន ដែល​តម្រូវ​ឲ្យ​មានការ​ដាក់ពិន័យ​ទៅតាម​ច្បាប់ ដោយ​ស្នើ​ឲ្យ​មានការ​ពិន័យ​ជា​ទឹកប្រាក់​ប្រមាណ​៣០០​ដុល្លារ បន្ថែម​លើ​បទល្មើស​ចរាចរណ៍​ផ្សេងៗ​ទៀត​។​


 
​តុលាការ​នៅ​កា​ដា​ណា បាន​អះអាងថា ពី​ភាពខ្វះ​ចន្លោះ​មួយ​នៅ​ចំនួន​នៅក្នុង​ច្បាប់​ដែល​បណ្តាល​ឲ្យ​មានការ​បកស្រាយ​ផ្សេងៗ​គ្នា​។ ជាក់ស្តែង ច្បាប់​ចរាចរណ៍​ផ្លូវគោក ហាមឃាត់​តែ​ការប្រើប្រាស់​ទូរ​សព្ទ​ដៃ​នៅពេល​បើកបរ ប៉ុន្តែ​មិនបាន​និយាយ​ឲ្យ​ចំ ពី​ការយក​ទូរ​សព្ទ​ដោត​សាក​ថ្ម នៅពេលដែល​ខ្លួន​កំពុង​បញ្ជា​យានយន្ត​នោះឡើយ​។​
 
​ពាក្យ​ថា «​ប្រើប្រាស់​ទូរ​សព្ទ​ដៃ​» មានន័យ​ទូលំទូលាយ ប៉ុន្តែ​ភាគច្រើន​សំដៅ​ទៅលើ​ការប្រើប្រាស់​នៅពេលដែល​ទូរ​សព្ទ​មាន​ថ្ម​គ្រប់គ្រាន់​ដើម្បី​និយាយ មើល​សារ ឬ​សកម្មភាព​ផ្សេងៗ ដោយ​មិនបាន​គិតដល់ ទង្វើ​ផ្សេងៗ​នៅពេល​ទូរ​សព្ទ​អស់​ថ្ម​។​
 
​ជាមួយគ្នានេះ​ផងដែរ លោក​ចៅក្រម Lalande បាន​លើកលែងទោស​ចំពោះ​អ្នកបើកបរ​ម្នាក់​ដែល​ត្រូវបាន​ឃាត់ខ្លួន​ដោយសារតែ​បាន​និយាយ​ទូរ​សព្ទ​ដោយ​ដាក់ Loudspeaker​។ លោក​បាន​អះអាងថា ការប្រើ Loudspeaker មិន​ពាក់ព័ន្ធ​នឹង​ការប្រើ​ដៃ​នោះឡើយ ប៉ុន្តែ​អំណះអំណាង​នេះ នាំ​ឲ្យ​មានការ​ពិភាក្សា​យ៉ាង​ផុសផុល ព្រោះ​ជាទូទៅ​គេ​មើលឃើញថា មនុស្ស​ត្រូវតែ​ប្រើ​ដៃ​ទៅ​ចុច​លើស​ញ្ញា Loudspeaker ដើម្បី​និយាយ​៕

© រក្សាសិទ្ធិដោយ thmeythmey.com