ជាតិ
«​ព្រែក​ទាល់​» នៅ​ខេត្តបាត់ដំបង ជា​ដែន​ជម្រក​សត្វ​ស្លាប​កម្រ​ជាច្រើន​ប្រភេទ​
06, Jul 2020 , 10:19 pm        
រូបភាព
ដោយ​៖ ជឿន ស្រី​ណ​យ

​បាត់ដំបង​៖ សហគមន៍​អេកូ​ទេសចរណ៍ «​ព្រែក​ទាល់​» ជា​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​មួយ ស្ថិតក្នុង ភូមិ​ព្រែក​ទាល់ ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។ «​ព្រែក​ទាល់​» ក៏​ជា​ដែន​ជម្រក​សត្វ​ស្លាប​កម្រ​ច្រើន​ប្រភេទ រស់នៅ​ជា​សំបុក​បង្កើតបាន​ទស្សនីយភាព​គួរ​ឲ្យ​ចង់​ទស្សនា​។  ភ្ញៀវទេសចរ​ភាគច្រើន ចូលចិត្ត​ជិះទូក​ផ្ដិត​រូបថត​សត្វ​ស្លាប និង​ជិះទូក​លេង​តាម​ភូមិ​អណ្ដែត​ទឹក​ក្នុង​បឹង​ទន្លេសាប​។

 
​ភ្ញៀវទេសចរ ក៏​អាច​ទិញ​វត្ថុ​អនុស្សាវរីយ៍ ដូចជា​កាបូប និង​សម្ភារៈប្រើប្រាស់​ដែល​ធ្វើឡើង​ពី​កំ​ផ្លោក​ផលិត​ដោយ​ប្រជាពលរដ្ឋនៅក្នុង​សហគមន៍​។ នៅក្នុង​សហគមន៍​អេកូ​ទេសចរណ៍​ព្រែក​ទាល់ មានផ្ទះ​ស្នាក់​សម្រាប់​ភ្ញៀវទេសចរ​សម្រាក​នៅ​ទីនោះ​។ នាពេល​រសៀល ភ្ញៀវទេសច​អាច​គយគន់​សម្រស់​នៃ​ព្រះអាទិត្យ​លិច និង​អាច​ផ្តិត​យក​ទេសភាព​ដ៏​ស្រស់ស្អាត​ក្នុង​សហគមន៍​។ នេះ​បើតាម​រយៈ​វីដេអូ​ផ្សព្វផ្សាយ​ពី​សហគមន៍​អេកូ​ទេសចរណ៍​ព្រែក​ទាល់ របស់​មន្ទីរ​ទេសចរ​ណ៍​ខេត្តបាត់ដំបង​។​


 រូបភាពពីរដ្ឋបាលខេត្តបាត់ដំបង

​ដើម្បី​ធ្វើដំណើរ​ដល់​សហគមន៍​អេកូ​ទេសចរ​ព្រែក​ទាល់ ភ្ញៀវទេសចរ ត្រូវ​ឆ្លងកាត់ ២​ដំណាក់កាល​គឹ ផ្លូវគោក និង​ផ្លូវទឹក​។ ភ្ញៀវទេសចរ ត្រូវធ្វើ​ដំណើរ​ទៅកាន់​កំពង់ផែ​ចុង​ឃ្នា​ស ឬ​កំពង់ផែ​មេ​ជ្រៃ ហើយ​ត្រូវ​ជួល​ទូក​ទៅកាន់​ព្រែក​ទាល់​។ សូមបញ្ជាក់ថា សហគមន៍​អេកូ​ទេសចរណ៍​ព្រែក​ទាល់​ត្រូវបាន​បង្កើតឡើង នៅ​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១១ និង​បានដាក់​តំបន់​ស្នូល​ព្រែក​ទាល់ ជា​តំបន់​រ៉ា​ម​សារ​ទី​៤ នៅ​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៥ ៕
 
​សម្រាប់​ព័ត៌មាន​ទេសចរណ៍ កសិកម្ម និង​មុខរបរ​នៅតាម​រាជធានី​ខេត្ត សូម​ចូលទៅ​កាន់ www.thmeythmey25.com
 

Tag:
 ​ព្រែក​ទាល់​
  សត្វ​ស្លាប​
  រមណីយដ្ឋាន​ធម្មជាតិ​
  បាត់ដំបង​
© រក្សាសិទ្ធិដោយ thmeythmey.com