កីឡាជាតិ
ជាតិ
សៀមរាប ព្រៃវែង ឈ្នះកៅអីឡេីងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានសម្តេច ហ៊ុន សែន ថ្នាក់ខេត្ត ក្រុមសៀមរាប និងក្រុមព្រៃវែង(រាប់ពីឆ្វេង)ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន, រូបភាពផ្តល់ដោយ CNCC
× សៀមរាប ព្រៃវែងក្លាយជាក្រុមដំបូងគេ ដែលទទួលបានកៅអីឡើងទៅប្រកួតនៅពាក់កណ្តាលផ្តាច់ព្រ័ត្រ(១/២)ពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្ត ក្រោយពួកគេទម្លាក់គូប្រកួតរៀងៗខ្លួននៅវគ្គ៨ក្រុមចុងក្រោយ។ ក្នុងនោះសៀមរាបទម្លាក់កណ្តាល រីឯព្រៃវែងទម្លាក់កោះកុង។
ជ័យជម្នះ ៣-១ ដោយបាល់ប៉េណាល់ទី នាជំនួបជើងទី២នៅលើទឹកដីខេត្តកណ្តាល វាគ្រប់គ្រាន់ក្នុងការជួយសៀមរាបឲ្យឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្ត។ នាជំនួបជើងទី១ក្រុមសៀមរាបបានយកឈ្នះកណ្តាលក្នុងលទ្ធផល ៣-១ តែជើងទី២ក្រុមកណ្តាលបានយកឈ្នះសៀមរាបវិញក្នុងលទ្ធផល ៣-១។
ការប្រកួតនៅថ្ងៃអង្គារនេះដែរ ក្រុមព្រៃវែងបានយកឈ្នះម្ចាស់ផ្ទះកោះកុងក្នុងលទ្ធផល ៣-០។ ជ័យជម្នះនេះជួយឲ្យព្រៃវែងឈ្នះកៅអីឡើងទៅវគ្គ១/២ជាមួយជ័យជម្នះទាំងពីរ ៨-១។
សម្រាប់ការប្រកួតនៅថ្ងៃស្អែកទី៨ ខែកក្កដា ឆ្នាំ២០២០ ក្រុមការពារតំណែងជើងឯកត្បូងឃ្មុំស្វាគមន៍ក្រុមកំពង់ស្ពឺ ខណៈកំពង់ឆ្នាំងតទល់ជាមួយកែបនៅកីឡដ្ឋានខេត្តកំពង់ឆ្នាំង។ ការប្រកួតទាំងពីរនេះធ្វើឡើងនៅវេលាម៉ោង៣រសៀលដូចគ្នា៕
Tag:
Hun Sen Cup 2020
សៀមរាប
ព្រៃវែង
© រក្សាសិទ្ធិដោយ thmeythmey.com