អត្ថបទពាណិជ្ជកម្ម
​អេ អឹម ខេ ចាប់​ដៃគូ​ជាមួយ EMQ ផ្តល់​សេវា​ផ្ទេរប្រាក់​ទូទាំង​អាស៊ី​
08, Jul 2020 , 3:27 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ​២០២០៖ តាមរយៈ​ការចាប់​ដៃគូ​ជាមួយ EMQ ដែលជា​ក្រុមហ៊ុន​បណ្តាញ​ទូទាត់​ហិរញ្ញវត្ថុ​សកល ផ្តល់​សេវា​ផ្ទេរប្រាក់​ឆ្លង​ប្រទេស នឹងធ្វើ​ឲ្យ អេ អឹម ខេ កាន់​តែមាន​សមត្ថភាព​មួយកម្រិត​ទៀត ក្នុង​ការផ្តល់សេវា​ហិរញ្ញវត្ថុ​ជូន​អតិថិជន ជាពិសេស​សេវា​ផ្ទេរប្រាក់​ក្រៅប្រទេស​។
 
 អេ អឹម ខេ គឺជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា និង EMQ ដែលជា​ក្រុមហ៊ុនបណ្តាញ​ទូទាត់​ហិរញ្ញវត្ថុ​សកល​ផ្តល់​សេវា​ផ្ទេរប្រាក់​ឆ្លង​ប្រទេស បាន​ចាប់​ដៃគូ​សហការគ្នា ដើម្បី​ជួយ​សម្រួល ដល់​ការផ្ទេរ​ប្រាក់​ឆ្លង​ប្រទេស​អាស៊ីអាគ្នេយ៍​។ ភាពជា​ដៃគូ​នេះ នឹង​ជួយ​ឱ្យ អេ អឹម ខេ កាន់​តែមាន​សមត្ថភាព​បន្ថែមទៀត ក្នុង​ការផ្តល់សេវា​ផ្ទេរប្រាក់​ក្រៅប្រទេស ប្រកបដោយ​សុវត្ថិភាព ប្រសិទ្ធភាព ថ្លៃ​សេវា​សមរម្យ តាមរយៈ​បណ្តាញ​ទូទាត់ EMQ ជា​ពិ​សេ​សេ នឹង​ជួយ​លើ​កម្ពស់​វិស័យ​ហិរញ្ញវត្ថុ​នៅក្នុង​តំបន់​ថែម​ទៀតផង​។ 
 
​លោក Max Liu ដែលជា​ស្ថាបនិក និង​ជា​អគ្គនាយក​របស់ EMQ បាន​មានប្រសាសន៍ថា​៖«​សេវា​ផ្ទេរប្រាក់​ក្រៅប្រទេស ផ្តល់​ដំណោះស្រាយ​ដល់​ប្រជាជន​រាប់លាន​នាក់ ដែល​រស់នៅ​ក្នុងប្រទេស​កំពុងអភិវឌ្ឍន៍ ជាពិសេស​នៅ​អាស៊ីអាគ្នេយ៍ ជាទី​កន្លែង​ដែល EMQ បានផ្តល់​សេវា​ផ្ទេរប្រាក់​ឆ្លង​ប្រទេស​ដែលមាន​តម្លៃ​សមរម្យ មាន​សុវត្ថិភាព និង​ទុកចិត្ត​ខ្ពស់ ដល់​ប្រជាជន​នៅក្នុង​តំបន់​»​។ លោក​បាន​បន្ថែមទៀតថា​៖«​ដោយ​សហការ​ផ្ទាល់​ជាមួយ អេ អឹម ខេ មានន័យថា យើង​កំពុង​ផ្តល់ជូន​អតិថិជន នូវ​ជម្រើស​ល្អ​បំផុត និង​ភាព​បទ​បែន​ល្អ ក្នុង​ការផ្តល់សេវា​ផ្ទេរប្រាក់​ក្រៅប្រទេស​យ៉ាង​ស្រួល ចំណាយពេល​ត្រឹមតែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​។ យើង​ពិតជា​រីករាយ​ណាស់ ក្នុងការ​ធ្វើជា​ដៃគូ ជាមួយ អេ អឹម ខេ ដើម្បី​លើ​កក​ម្ព​សេវា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ជាពិសេស​សេវា​ផ្ទេរប្រាក់​ក្រៅប្រទេស​»​។​
 
​ការសហការ​គ្នា រវាង EMQ និង អេ អឹម ខេ ធ្វើ​ឲ្យ​អតិថិជន​នៅក្នុង​ប្រទេស​កម្ពុជា អាច​ផ្ទេរប្រាក់​បាន​ភ្លាមៗ និង​រីករាយ ជាមួយនឹង​ជម្រើស​នៃ​ការទូទាត់ រួមមាន​ការដក​ប្រាក់​ភ្លាមៗ អាចធ្វើ​ប្រតិបត្តិ​ការប្រាក់​បញ្ញើ​នៅ​ធនាគារ​ដែលជា​ដៃគូ និង​ដាក់​ប្រាក់​ក្នុង​កម្មវិធី​ទូរស័ព្ទដៃ ឬ​ការផ្ទេរ​ជា​សាច់ប្រាក់​សម្រាប់​ការផ្គត់ផ្គង់​គ្រួសារ​របស់​ពួកគេ នៅ​ទូទាំង​អាស៊ីអាគ្នេយ៍​។ កិច្ចសហការ​នេះ នឹង​ជួយ​លើកកម្ពស់​សេដ្ឋកិច្ច ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែលមាន​ប្រជាជន​ត្រឹមតែ ២៧%​ប៉ុណ្ណោះ ដែល​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​។ 
 
​លោក គា បូរាណ ប្រធាន​នាយក​ប្រតិបត្តិ អេ អឹម ខេ បាន​មានប្រសាសន៍​៖« នៅ អេ អឹម ខេ យើង​ប្តេជ្ញា​ផ្តល់ជូន​អតិថិជន គ្រប់រូប​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ​ប្រកប ដោយ​សុវត្ថិភាព រហ័ស និង​ងាយស្រួល នៅ​ទូទាំង​ទ្វីបអាស៊ី ដែលជា​កន្លែង EMQ មាន​ជំហរ​រឹងមាំ មួយ​នឹង​ការទូទាត់​ដែលមាន​ច្រើន​ជម្រើស​«​។​
 
​តាម​លោក គា បូរាណ  ភាពជា​ដៃគូ​របស់​យើង ជាមួយ EMQ គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់ ក៏ដូចជា​ការអភិវឌ្ឍ​មួយ​ជំហាន​ទៀត ក្នុងពេលដែល អេ អឹម ខេ កំពុងតែ​ធ្វើ​បច្ចុប្បន្នភាព​សេវា​ហិរញ​ញ​វត្ថុ​របស់​យើង ដើម្បី​ដើរ​ឲ្យ​ទាន់​បច្ចេកវិទ្យា​ចុងក្រោយ និង​ដើម្បី​ផ្តល់ជូន​អតិថិជន​របស់​យើង មាន​ភាពងាយស្រួល និង​ទំនុកចិត្ត​ខ្ពស់​។ 
 
​ជាមួយនឹង​របាយការណ៍​ឧត្តមភាព​ប្រតិ​ប​ត្ដិ​ការ និង​ការរីកចម្រើន​របស់​ពិភពលោក  ដែល​ធ្វើ​ឲ្យ​មនុស្ស​រាប់ពាន់​លាន​នាក់ រស់នៅ​ជិតគ្នា EMQ បាន​បង្កើន​ការពង្រីក​បណ្តាញ​របស់​ខ្លួន នៅ​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក អាហ្វ្រិក និង​អាមេរិក​ខាងជើង ដោយ​អាច​ចូលទៅ​កាន់​ទីផ្សារ​សំខាន់ៗ ចំនួន ៨០ នៅលើ​ពិភពលោក​។ បច្ចុប្បន្ន ក្រុមហ៊ុន​នេះ ត្រូវ​ទទួលបាន​អាជ្ញាប័ណ្ណ​នៅ ហុងកុង សិង្ហ​បុរី ឥណ្ឌូណេស៊ី ហើយ​បាន​ចុះបញ្ជី​ជា​អាជីវកម្ម​សេវាកម្ម​ប្រាក់ នៅ​កាណាដា​ផងដែរ​។ EMQ ក៏ត្រូវ​ទទួលស្គាល់​ដោយ​ច្បាប់ របស់​តៃវ៉ាន់ ដោយ​គណៈកម្មការ​ត្រួត​ពិនិត្យ​ហិរញ្ញវត្ថុ នៅ​តៃវ៉ាន់​ផងដែរ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com