កីឡាជាតិ
ជាតិ
ត្បូងឃ្មុំ កែប ក្លាយជាបេក្ខភាពចុងក្រោយនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានសម្តេច ហ៊ុន សែន ថ្នាក់ខេត្ត សកម្មភាពប្រកួតរវាងក្រុមកែបជាមួយកំពង់ឆ្នាំងកាលជើងទី១
× ក្រុមបាល់ទាត់ត្បូងឃ្មុំ និងកែបក្លាយជាបេក្ខភាពចុងក្រោយនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្ត ដែលមានសៀមរាបនិងព្រៃវែងកំពុងរង់ចាំ។ ការក្លាយជាបេក្ខភាពនេះ បន្ទាប់ពីពួកគេបានទម្លាក់គូប្រកួតរៀងៗនៅវគ្គ៨ក្រុមចុងក្រោយ។
ក្រុមការពារតំណែងជើងឯកត្បូងឃ្មុំបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយកំពង់ស្ពឺ នាជំនួបជើងទី២នៅកីឡដ្ឋានវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន មេមត់។ លទ្ធផលស្មើនេះ វាគ្រប់គ្រាន់ក្នុងការជួយឲ្យត្បូងឃ្មុំ ទទួលបានកៅអីឡើងទៅវគ្គពាក់កណ្តាលពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន ជាមួយលទ្ធផលសរុបទាំងពីរជើង ៣-១។
នាជំនួបនៅកីឡដ្ឋានខេត្តកំពង់ឆ្នាំង កីឡាករ ជឿន ណាចារ បានសម្រេចគ្រាប់បាល់នាំមុខ ១-០ ឲ្យក្រុមភ្ញៀវកែបនៅនាទីទី១២ ។ ប៉ុន្តែ៩នាទីក្រោយមកកីឡាករ កើ ខ្វើ បានរកគ្រាប់បាល់តាមស្មើ ១-១ ឲ្យក្រុមម្ចាស់ផ្ទះកំពង់ឆ្នាំង។ ក្រុមទាំងពីរបានរក្សាលទ្ធផលនេះរហូតចប់វគ្គទី១។
ឈានដល់វគ្គទី២កីឡាករ ជឿន ណាចារ បានសម្រេចគ្រាប់ទីពីរ ដើម្បីបង្កើនការនាំមុខ ២-១ សម្រាប់ក្រុមកែបនៅនាទីទី៨៦។ ក្រុមទាំងពីរបានរក្សាលទ្ធផលនេះរហូតចប់ការប្រកួត។ ជ័យជម្នះនេះជ័យឲ្យកែបឈ្នះកៅអីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយលទ្ធផលទាំងពីរជើង ៦-៤៕
Tag:
បាល់ទាត់
Hun Sen Cup 2020
ត្បូងឃ្មុំ
កែប
© រក្សាសិទ្ធិដោយ thmeythmey.com