ជាតិ
ជីផាត មានទីតាំងទេសចរណ៍ជាច្រើនដ៏ទាក់ទាញ ដែលទេសចរមិនទាន់ទៅដល់
× ដោយ៖ ជឿន ស្រីណយ
សហគមន៍អេកូទេសចរណ៍ជីផាតមានកន្លែងកម្សាន្តយ៉ាងសម្បូរបែប ប៉ុន្តែមានភ្ញៀវទេសចរខ្មែរប្រហែល៣០ភាគរយប៉ុណ្ណោះ។ សហគមន៍អេកូទេសចរណ៍ជីផាត ស្ថិតនៅភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុងដែលមានចម្ងាយ១២៦ គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ។ ភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចធ្វើដំណើរទៅកាន់តំបន់នោះតាមផ្លូវជាតិលេខ៤៨ ត្រង់ចំណុចផ្លូវបំបែកហួសស្ពានអណ្តូងទឹកប្រហែល ៥ គីឡូម៉ែត្រ រួចបន្តដំណើរតាមផ្លូវគ្រួសក្រហម រហូតដល់ភូមិ ជីផាតតែម្តង។
សហគមន៍អេកូទេសចរណ៍ជីផាតមាន កន្លែងកម្សាន្តជាង១៥កន្លែងដូចជា តំបន់ពាង៧០ ឬភ្នំពើងនិងមឈូសបុរាណ តំបន់ពាងបុរាណអូរកី តំបន់ពាមតាខាត់ អូរស្ពាត ភ្នំត្រង៉ោល ឆាយអូសគូទ វាលប្រាក់ ឆាយទឹកវេទ ស្ទឹងព្រ័ត្រ ថ្មអណ្តែត ដំណាក់ខូស និងអូរពាមក្រវ៉ាញ។
Tag:
ជីផាត
កោះកុង
ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com