ជាតិ
សុខភាព
ចង់ឲ្យកូនតូចឈ្លាសវៃ និងមានប្រព័ន្ធភាពស៊ាំរឹងមាំ, តើអ្នកម្តាយគួរធ្វើដូចម្តេច?
× ភ្នំពេញ៖ ការថែទាំសុខភាពរបស់កុមារជារឿងសំខាន់សម្រាប់ម្ដាយគ្រប់រូប ព្រោះថាបើកូនមានសុខភាពល្អរឹងមាំហើយនោះ នឹងជួយឱ្យកូនឆ្លាតវៃ និងមានប្រព័ន្ធភាពស៊ាំរឹងមាំជៀស ផុតពីជំងឺផ្សេងៗផងដែរ។ តើអ្នកម្ដាយគួរធ្វើបែបណាដើម្បីឱ្យកូនមានសុខភាពល្អ និងចៀស ផុតពីជំងឺផ្សេងៗ?
ដើម្បីជ្រាបច្បាស់សូមលោក-អ្នកនាងទស្សនាបទសម្ភាសរវាង កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មានថ្មីៗ ជាមួយលោកវេជ្ជបណ្ឌិត លី លីមអ៊ាង ឯកទេសផ្នែកទារក និងកុមារ នៃពហុព្យាបាលសម្ភពសោភាមានជ័យ ដូចតទៅ៖
លោកវេជ្ជបណ្ឌិត លី លីមអ៊ាង ឯកទេសផ្នែកទារកនិងកុមារ បានណែនាំថា អ្នកម្ដាយគួរតែនាំកូនតូចមកពិនិត្យ ឬផ្ដល់ប្រឹក្សាជាមួយគ្រូពេទ្យជំនាញ ដើម្បីតាមដាននិងវាយតម្លៃទៅលើការលូតលាស់ទាំងផ្នែកខាងក្រៅ និងការអភិវឌ្ឍសតិបញ្ញារបស់កូនតូច។ វេជ្ជបណ្ឌិតឯកទេសផ្នែកទារកនិងកុមារ នៃមន្ទីរពហុព្យាបាលសម្ភពសោភាមានជ័យ រូបនេះ បានរៀបរាប់ពីអត្ថប្រយោជន៍ដែលនាំកូនតូចមកពិនិត្យសុខភាពយ៉ាងដូច្នេះថា៖ «ក្នុងចំណុចនេះ យើងមានតារាងក្នុងការវាយតម្លៃ បើសិនជា កុមារឡើង ឬស្រកគីឡូពេក អាចឱ្យកូនតូចមានបញ្ហាជាច្រើន។
ចំនុចមួយទៀត ទាក់ទងនឹងចំណីអាហារ ពេលខ្លះអ្នកម្ដាយឱ្យចំណីអាហារមិនបានត្រឹមត្រូវ ឬមិនបានគ្រប់ចំនួនតាមតម្រូវរបស់កូនតូច ដែលធ្វើឱ្យកូនរបស់គាត់រីកលូតលាស់មិនបានល្អ៕
© រក្សាសិទ្ធិដោយ thmeythmey.com