អត្ថបទពាណិជ្ជកម្ម
​កុំ​ទាន់​គិតថា​ស៊យ រឿង​ខ្លះ​កើតឡើង​ដើម្បី​កាត់​គ្រោះ​ធំ ហើយ​សំណាង​ទៅវិញ ដូច​ករណី​បុរស​ព្រៃវែង​ម្នាក់​ឈ្នះ​រង្វាន់​៥​លាន​រៀល​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ
09, Jul 2020 , 3:38 pm        
រូបភាព
​ជានិច្ចកាល​មនុស្ស​ម្នាក់ៗ​តែង​គិតថា​វា​ជា​រឿង​ស៊យ​នៅពេល​ដែលមាន​ឧ​ប្បទ​វ​ហេតុ​មិនល្អ​អ្វីមួយ​កើតឡើង​ទៅលើ​ពួកគេ មិន​ថា​រឿង​តូច ឬ រឿង​ធំ​ឡើយ តែបើ​ពួក គេ​គ្រាន់តែ​គិត​អោយ​វិជ្ជមាន​មកវិញ​នោះ រឿង​ល្អៗ​អាច​នឹង​កើតឡើង​នៅពេល​បន្ទាប់​ក៏​ថា​បាន តួយ៉ាង​ករណី​បុរស​ព្រៃវែង​ដែល​ឈ្នះ​បាន​រង្វាន់ ៥​លាន​រៀល ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក WURKZ នៅ​ស្រុក​កំពង់ត្របែក​ជាដើម​។​
 
​លោក កែវ វណ្ណា អ្នកធ្វើ​ស្រែចម្កា​នៅ​ខេត្តព្រៃវែង រៀបរាប់​ការ​ឈ្នះ​រង្វាន់​យ៉ាង​ដូច្នេះ​ថា​៖ « ខ្ញុំ​ឌុប​ប្អូនជីដូនមួយ​ពីរ​នាក់​ទៅលេង​ផ្ទះ​ម្តាយ​ខ្ញុំ​នៅឯ​ស្រុក​កំពង់ត្របែក ស្រាប់តែ​ជិះ​ចូលដល់​ស្រុក​ភ្លាម បែក​កង់​ម៉ូតូ​ភ្លែត បណ្តើរ​បែកញើស​ភ្លាម ខ្ញុំ​ក៏​បណ្តើរ​ដល់​កន្លែង​ជាង​ធ្វើ​ក៏​នឹង​ចង់​ហូប​វើក WURKZ ព្រោះ​ផ្ទះ​ជាង​លក់​ចាប់ហួយ​ស្រាប់​។ ខ្ញុំ​ទិញ​៣​កំប៉ុង​សម្រាប់​មនុស្ស ៣ នាក់ ប្អូន​ខ្ញុំ​អាយុ ជាង ១០ ឆ្នាំ​ជា​អ្នក​គាស់​ត្រូវ​។ អីចឹង​ហើយ ខ្ញុំ​នឹង​ចែក​ទឹកប្រាក់​ជិត​ពាក់កណ្តាល​ឲ្យ​ទៅ​គាត់​»​។​
 
​លោក វណ្ណា ជា​អតិថិជន​ម្នាក់​ក្នុងចំណោម​អតិថិជន ៣០ នាក់​ផ្សេងទៀត​ដែល​គាស់​ឈ្នះ​ប្រាក់ ៥ លាន​រៀល​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ ត្រឹម​រយៈពេល​១​សប្តាហ៍​ចាប់ពី​ថ្ងៃទី ២៩ មិថុនា ដល់ ០៦ កក្កដា​នេះ​។​
 









(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com