COVID-19
អន្តរជាតិ
ករណី​ឆ្លង COVID-19 នៅ​តូ​ក្យូ​ហក់​ឡើង​ខ្ពស់បំផុត ចាប់តាំងពី​មាន​ករណី​ឆ្លង​លើកដំបូង​
09, Jul 2020 , 4:50 pm        
រូបភាព
បុរសជប៉ុនម្នាក់ពាក់ម៉ាស់ ដើរនៅក្នុងទីកន្លែងមួយ នាទីក្រុងតូក្យូ។ រូបភាព៖ Reuters
បុរសជប៉ុនម្នាក់ពាក់ម៉ាស់ ដើរនៅក្នុងទីកន្លែងមួយ នាទីក្រុងតូក្យូ។ រូបភាព៖ Reuters
​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន បាន​រាយការណ៍​ពី​ការកើនឡើង​ករណី​ឆ្លង COVID-19 ក្នុង​មួយថ្ងៃ​។ ទីក្រុង​នេះ ប្រកាស​ពី​ការរកឃើញ​ករណី​ថ្មី​រហូតដល់​ទៅ​២២៤​ករណី​នៅ​ថ្ងៃទី​៩ ខែកក្កដា​។ តួលេខ​នេះ គឺជា​អត្រា​ឆ្លង​ច្រើន​បំផុត​ក្នុង​មួយថ្ងៃ ចាប់តាំងពី​មាន​ករណី​ឆ្លង​ដំបូង​នៅក្នុង​ទីក្រុង​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​ជប៉ុន NHK​។​


​បន្ទាប់ពី​ជប៉ុន លើកចោល​ស្ថានភាព​អាសន្ន​នៅក្នុង​ប្រទេស ករណី​ឆ្លង​COVID-19 នៅក្នុង​ទីក្រុង​តូ​ក្យូ បាន​ហក់​ឡើងជា​លំដាប់​។ នៅ​ថ្ងៃទី​៩ ខែកក្កដា ទីក្រុង​តូ​ក្យូ​មាន​ករណី​ឆ្លង​កូ​រ៉ូ​ណាវី​រុស​ថ្មី រហូតដល់​ទៅ ២២៤​ករណី​ក្នុង​ថ្ងៃ​។ នាពេល​កន្លងមក តួលេខ​ឆ្លង​ខ្ពស់បំផុត​នៅក្នុង​ទីក្រុង គឺមាន​ចំនួន ២០៦​ករណី​។ 
 
​តាម​ការបញ្ជាក់​របស់​មន្ត្រី​ក្រុង​តូ​ក្យូ អ្នកជំងឺ COVID-19 ភាគច្រើន គឺមាន​អាយុ​ខ្ទង់ ២០​ឆ្នាំ និង ៣០​ឆ្នាំ​។ តួលេខ​សរុប​របស់​ទីក្រុង​បាន​កើន​ដល់ ៧២៧២​ករណី​។ ពេលនេះ អាជ្ញាធរ​សុខាភិបាល​ក្រុង កំពុង​ផ្តោត​ការធ្វើ​តេស្ត COVID-19 នៅក្នុង​សង្កាត់ Shinjuku និង​សង្កាត់ Ikebukuro ដែលជា​កន្លែង​មាន​អត្រា​ឆ្លង​ខ្ពស់​។ 
 
​សូមបញ្ជាក់ថា តួលេខ COVID-19 សរុប​របស់​ជប៉ុន​មាន​ចំនួន​ជាង ២​ម៉ឺន​ករណី ខណៈ​អ្នក​ស្លាប់មាន​ចំនួន​ជិត ១​ពាន់​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន​ជាង ១៧០០០​នាក់​៕ 
 

Tag:
 ជប៉ុន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com