អត្ថបទពាណិជ្ជកម្ម
ជួបគ្នា​ល្ងាច​នេះ ជាមួយ​ការបើក​សម្ពោធ​ផ្លូវការ​ស្មា​ត​ហ្វូ​ន Flagship vivo X50 Series
10, Jul 2020 , 10:24 am        
រូបភាព
​ក្រោយ​ការទន្ទឹងរង់ចាំ​អស់​រយៈពេល​ជាច្រើន​ស​ប្តា​ហ៏​កន្លងមក កំពូល​ស្មា​ត​ហ្វូ​ន​ជំនាន់​ចុងក្រោយ​របស់ vivo ត្រកូល X គឺ vivo X50 Series នឹងត្រូវ​បើកសម្ពោធ​ជា​ផ្លូវការ នៅ​ទីផ្សារ​កម្ពុ​ជានា​រសៀល ថ្ងៃទី ១០ ខែកក្កដា​នេះហើយ​។​
​សម្រាប់​កម្មវិធី​សម្ពោធ ស្មា​ត​ហ្វូ​ន​សេរី​ថ្មី X50 Series នេះដែរ ក៏មាន​ការចូលរួម​ជាពិសេស ពី​សំណាក់​កំពូល​តារាចម្រៀង​ប្រចាំ​ប្រទេស​កម្ពុជា ដែល​តំណាង​ឲ្យ​ទូរស័ព្ទ vivo ទាំង​៣​រូប គឺ​លោក ព្រាប សុវត្ថិ​, កញ្ញា សុខ ពិសី និង​កញ្ញា​ឡូ​រ៉ា ម៉ម​។ មិនតែប៉ុណ្ណោះ ព្រមទាំង​មានការ​ចូលរួម​ពី​តំណាង​តារា KOL លោក​រៀន​ថត (​ពូ​ជ្រួញ​) អ្នកជំនាញ​ផ្នែក​បច្ចេកវិទ្យា​។  ហើយ​អ្វីដែល​ពិសេស តារា​របស់​យើង នឹង​បង្ហាញជូន​លោកអ្នក​នូវ​មុខងារ និង​បច្ចេកវិទ្យា​ថ្មីៗ របស់​ស្មា​ត​ហ្វូ​ន Flagship vivo X50 Series ព្រម​គ្នា​មក​ជាមួយនឹង​ការប្រកាស​តម្លៃ លក់​ជា​ផ្លូវការ​ផងដែរ​។ 
 
​កាន់តែ​អស្ចារ្យ និង​ពិសេស​ជាងនេះទៅទៀត ក្រុមហ៊ុន​ក៏មាន​ជា​កាដូ​ជូន ចំពោះ​ទស្សនិកជន​ដែល​បាន​ទស្សនាការ Live ផ្ទាល់ នៅលើ​ទំព័រ​ផេ​ក​ផ្លូវការ​របស់ vivo និង​ទំព័រ​ផ្លូវការ​របស់​ហង្ស​មាស Live 24h លោក​អ្នកនឹង​ទទួលបាន​ឱកាស​ឈ្នះ កាស​ប្លូ​ធូ​ឥត​ខ្សែ vivo TWS Neo ព្រមទាំង​ស្មា​ត​ហ្វូ​ន X50 Pro ជាច្រើន​រង្វាន់​ទៀតផង​។​


 
​លក្ខខណ្ឌ​នៃ​ការ​ឈ្នះ​រង្វាន់ គឺ​ងាយ​ងាយ ដោយ​គ្រាន់តែ​លោកអ្នក​ទស្សនា​ផ្ទាល់ ការផ្សាយ​នៅលើ​ទំព័រ Facebook ផេ​ក​ផ្លូវការ​របស់ vivo នឹងធ្វើ​តាម​សំណើ​ផ្សេងៗ ដែលមាន​ក្នុងអំឡុងពេល​ការផ្សាយ​បន្ត​ផ្ទាល់​នោះ ដែល​នឹង​មានការ Live  ចេញពី Page ផ្លូវការ​របស់ vivo និង Page Hang Meas Live 24h​។ សូមបញ្ជាក់​សម្រាប់​កម្ម​វិធី (​សម្ពោធ​ស្មា​ត​ហ្វូ​ន vivo X50 Series) នឹង Live ផ្ទាល់ ចាប់ពី​ម៉ោង​៧​យប់ ដល់​ម៉ោង​៩​យប់ នា​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២០​។​
 
​ស្មា​ត​ហ្វូ​ន vivo X50 Pro ត្រូវបាន​បំពាក់​មក​ជាមួយនឹង​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើបៗ ដែលមាន​ដូចជា​៖
1. បំពាក់​អេក្រង់​កោង​ក្តោប ទំហំ 6.56 អ៊ី​ញ Amoled Display កញ្ចក់​កោង 3D អាច​បង្ហាញ​រូបភាព​បាន​ក្នុង​កម្រិត 2376 x 1080 FHD+ / 90Hz high refresh rate
2. ប្រើ​បន្ទះ​ឈី​ប Qualcomm Snapdragon 765G 
3. CPU Octa-core ដំណើរការបាន​ក្នុង​ល្បឿន 2.4 GHz
4. មាន​រ៉េ​ម 8GB, អង្គ​ផ្ទុក​ទិន្នន័យ 256GB 
5. មាន​ថ្ម​ទំហំ​ធំ 4315 mAh / Flashcharge 2.0 (33W)
6. ដំណើរការ​ដោយ Android 10 និង​ស្បែក Interface ប្រភេទ Funtouch OS 10.5
7. មាន​កាមេរ៉ា​មុខ​ទំហំ 32MP, កាមេរ៉ា​ក្រោយ​បួន​គ្រាប់​: 48MP (Gimbal Min Camera) + 13MP (Portrait lens)+ 8MP(Wide angle/Macro)+8MP(60x Super zoom)
8. អាច​ប្រើ​ស៊ីម​កាត​បាន​ពីរ​
9. មានមុខ​ងារ Face Unlock+In-Display Fingerprint Scanning ៕
 





(​អត្ថបទ​ពាណិជ្ជកម្ម​) 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com