អត្ថបទពាណិជ្ជកម្ម
មុខងារ​ផ្ញើ​ប្រាក់​ក្រៅប្រទេស​តាម RIA មាន​ក្នុង​កម្មវិធី ABA Mobile ហើយ​
10, Jul 2020 , 2:17 pm        
រូបភាព
​ដើម្បី​ផ្តល់​ភាពងាយស្រួល​បន្ថែម ដល់​អតិថិជន​ដែល​ប្រើប្រាស់​សេវា​ធនាគារ​តាម​ទូរស័ព្ទដៃ ធនាគារ ABA ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ នូវ​សេវា​ផ្ញើ​ប្រាក់​ក្រៅប្រទេស​ភ្លាមៗ តាម Ria នៅក្នុង​កម្មវិធី ABA Mobile ចាប់ពី​ថ្ងៃទី ១០ កក្កដា ឆ្នាំ​២០២០​នេះ​។  សេវា​កម្មនេះ អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់ ផ្ញើ​ប្រាក់​ក្រៅប្រទេស​ទូទាំង​ពិភពលោក គ្រប់ពេលវេលា ដោយ​គ្រាន់តែ​ប្រើ​ទូរស័ព្ទ​របស់​ពួកគេ​។
​សេវា​ផ្ញើ​ប្រាក់​ក្រៅប្រទេស តាម Ria ក្នុង​កម្មវិធី ABA Mobile គាំទ្រ​ការផ្ញើ​ប្រាក់​ក្រៅប្រទេស​ភ្លាមៗ ដែលមាន​កម្រៃ​សេវា​សមរម្យ​បំផុត ទៅកាន់​ប្រទេស​ជាង ១៥០ នៅ​ទូទាំង​ពិភពលោក រួមមាន សហរដ្ឋអាមេរិក បារាំង កូរ៉េខាងត្បូង ចិន ម៉ាឡេស៊ី ឥណ្ឌា ថៃ ឥណ្ឌូណេស៊ី អូស្ត្រាលី ហ្វីលីពីន វៀតណាម និង​សិង្ហ​បុរី​។​
 
​លោក Zhiger Atchabarov នាយក​ប្រតិបត្តិការ​អន្តរជាតិ​នៃ​ធនាគារ ABA មានប្រសាសន៍ថា​៖«​ថ្ងៃនេះ យើង​ធ្វើ​ឲ្យ​កម្មវិធី ABA Mobile កាន់​តែមាន​ប្រយោជន៍ សម្រាប់​អតិថិជន​របស់​យើង​តាមរយៈ​ការដាក់​ឲ្យ​ដំណើរការ សេវា​ផ្ញើ​ប្រាក់​ក្រៅប្រទេស​ភ្លាមៗ តាម Ria​។ ការធ្វើ​ឲ្យ​កាន់តែ​ប្រសើរឡើង​នេះ មានន័យថា អតិថិជន​របស់​យើង មិនចាំបាច់​អញ្ជើញ​មកកាន់​សាខា​ធនាគារ និង​កាន់តែ​ងាយស្រួល ក្នុងការ​ផ្ទេរប្រាក់​នៅពេល​ណា​ក៏បាន និង​កន្លែង​ណា​ក៏បាន​ដែរ​។ ដោយមាន​សេវា​ផ្ញើ​ប្រាក់​ក្រៅប្រទេស តាម Ria នៅក្នុង​កម្មវិធី ABA Mobile លោកអ្នក​អាច​គាំទ្រ​មិត្តភក្តិ ឬ​ក្រុមគ្រួសារ​របស់​អ្នក ដែល​រស់នៅ​ក្រៅប្រទេស និង​អនុញ្ញាត​ឲ្យ​ពួកគេ ទទួល​ប្រាក់​ផ្ទាល់​នៅក្នុង​គណនី​ធនាគារ​របស់​ពួកគេ ឬក៏​នៅតាម​ភ្នាក់ងារ​ផ្ទេរប្រាក់ បានតែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​»​។ 
 
​ដើម្បី​ផ្ញើ​ប្រាក់​ក្រៅប្រទេស​តាម  Ria ក្នុង​កម្មវិធី ABA Mobile សូម​អនុវត្តន៍​តាម​ជំហាន​ងាយៗ ដូចខាងក្រោម​៖
 
1.​ ​បើក​កម្មវិធី ABA Mobile 
2.​ ​ចូលទៅ “​ផ្ទេរប្រាក់​”  អូស​ចុះក្រោម​ទៅរក ផ្ទេរប្រាក់​ក្រៅប្រទេស​តាម Ria ហើយ​ចុច​លើ  “​ផ្ញើ​ប្រាក់​”
3.​ ​បញ្ចូល​ព័ត៌មាន​អំពី​អ្នកទទួល និង​ចំនួន​ទឹកប្រាក់​ត្រូវ​ផ្ញើ​1
4.​ ​បញ្ជាក់​ប្រតិបត្តិការ​ជាមួយ​លេខ​សម្ងាត់ (PIN) កម្មវិធី ABA Mobile​។​
 
1 លោកអ្នក​អាចបង្កើត​គំរូ​សម្រាប់​ការផ្ញើ​ប្រាក់​លើក​ក្រោយ​ទៅ​អ្នកទទួល​ដដែល​នេះ ដោយ​អូស​ប៊ូ​តុង “​បង្កើត​គំរូ​” ។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម អំពី​សេវា​ផ្ទេរប្រាក់​ក្រៅប្រទេស​តាម​ទូរស័ព្ទ​តាម Ria ក្នុង​កម្មវិធី ABA Mobile សូម​ចូលទៅ​កាន់​គេហទំព័​របស់​ធនាគារ ABA ឬ​ចុច​នៅត្រង់​នេះ [https://www.ababank.com/km/ria-mobile-transfers/] ៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com