ពីនេះ ពីនោះ
ត្រៀម​! «​មេ​»​ចុះ​ខេត្តហើយ​វ៉ើ​យ​…!
11, Jul 2020 , 7:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ គ្រាន់តែ​លឺ​ពាក្យ​នេះ កូនចៅ​មួយចំនួន​នៅតាម​ខេត្ត​ពិបាកចិត្ត​រួចស្រេច​ទៅហើយ ព្រោះ «​អត់លុយ​»​។ «​មេ​»​ខ្លះ ចូលចិត្ត​ប្រកូក​ប្រកាស​ឲ្យ​កូនចៅ​រៀបចំ​បាយទឹក ចំណីអាហារ ដែលជា​អ្វី​មិន​បានចែង​នៅក្នុង​គោលការណ៍​។ «​មេ​»​ខ្លះ មិន​ត្រឹមតែ​ពិសា​បាយទឹក​ប៉ុណ្ណោះ​ទេ ថែមទាំង​រក​កន្លែង​ក​ម្សា​ន្ត​ទៀតផង​។ ចំណាំ​៖ មិនមែន «​មេ​» ទាំងអស់​ធ្វើ​ដូច្នេះ​ទេ​។ តាមពិត មាន «​មេ​» ជាច្រើន ដែល​មិន​រំខាន​កូនចៅ​នៅតាម​បណ្តា​ខេត្ត ស្រុក ឃុំ​ឡើយ​។ មិន​ត្រឹមតែ​មិន​រំខាន​កូនចៅ​ថ្នាក់ក្រោម ផ្ទុយទៅវិញ «​មេ​» ឲ្យ​លុយ​កូនចៅ​ថ្នាក់ក្រោម​ចាយ​ថែម​ទៀតផង​។ កូនចៅ​ចង់បាន​«​មេ​»​ដែល​មិន​រំខាន​ពួកគេ​ក្រៅពី​ការងារ​របស់​រដ្ឋ​៕

 

© រក្សាសិទ្ធិដោយ thmeythmey.com