អត្ថបទពាណិជ្ជកម្ម
ស្មាតហ្វូនត្រកូល Galaxy ថ្មី នឹងមកដល់កម្ពុជានៅដើមខែសីហាឆាប់ៗនេះហើយ!
× ភ្នំពេញថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០៖ ថ្មីៗនេះក្រុមហ៊ុន សាមសុង បានប្រកាសជាសកលនៃការរៀបចំមហាព្រឹត្តិការណ៍ Galaxy Unpacked ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២០ វេលាម៉ោង ៩ យប់ ម៉ោងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ផងដែរថា ក្នុងមហាព្រឹត្តិការណ៍ដ៏អស្ចារ្យនោះ ក្រុមហ៊ុន សាមសុង នឹងដាក់បង្ហាញនូវមហាអំណាចស្មាតហ្វូន ដែលមានតែមួយគ្មានពីរ ប្រចាំឆ្នាំ 2020 របស់ខ្លួនជាផ្លូវការលើកដំបូង។
បើតាមយូធូបឆានែល និងគេហទំព័រផ្លូវការ របស់ក្រុមហ៊ុន សាមសុង ក៏បានបង្ហាញចេញនូវវីដេអូ Teaser ដោយមានរាងជាប៊ិក ហើយរំលេចចេញនូវតំណក់ទឹកធ្លាក់ពណ៌មាស ដ៏ទាក់ទាញបំផុត ដើម្បីជាការអញ្ជើញអ្នកនិយមប្រើប្រាស់កំពូលស្មាតហ្វូន ក៏ដូចជាផលិតផល សាមសុង ទូទាំងពិភពលោក ឱ្យមកតាមដានព័ត៌មានលម្អិតបន្ថែម ក្នុងព្រឹត្តិការណ៍សម្ពោធទៅតាមពេលវេលាកំណត់ខាងលើនេះ។
គួររំឮកផងដែរថា ក្នុងព្រឹត្តិការណ៍ដ៏កក្រើក និងជាទីមោទkបំផុតនោះ ក្រុមហ៊ុន សាមសុង ក៏ត្រូវបានគេរំពឹងទុកថា នឹងមានដាក់សម្ពោធផលិតផលជាច្រើនបន្ថែមទៀត ក្រៅពីមហាអំណាចស្មាតហ្វូនរបស់ខ្លួន ដែលក្នុងនោះមានដូចជា៖ Galaxy fold 2, Galaxy Watch 3, Bud live, និង Galaxy Tab S7 Series ផងដែរ។
ដូច្នេះសូមអ្នកគាំទ្ររង់ចាំមើលទាំងអស់គ្នា ថាតើក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង ដែលឈានមុខគេក្នុងលោក នឹងមានអ្វីប្លែកអស្ចារ្យ និងទំនើបបំផុត ក្នុងការផ្លាស់ប្តូរនៃការអភិវឌ្ឍន៍បច្ចេកវិទ្យា នៃកំពូលស្មាតហ្វូន ដែលពុំធ្លាប់មានសម្រាប់អនាគត (Change the shape of the future) តាមរយៈបណ្តាញសង្គមដូចខាងក្រោមនេះ ៖
សូមកុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នា ថាតើមានអ្វីដែលអស្ចារ្យ ប្លែក ឡូយខ្លះ!
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com