COVID-19
ជាតិ
សុខភាព
ខ្មែរពីរនាក់មកពីម៉ាឡេស៊ី បានសះស្បើយពីកូវីដ-១៩ ខណៈកម្ពុជាមិនរកឃើញករណីថ្មីជាង១០ថ្ងៃមកហើយ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ក្នុងសន្និសីទកាសែត ស្តីពីបច្ចុប្បន្ននៃជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៣មេសា ឆ្នាំ២០២០។
× ភ្នំពេញ៖ បុរសវ័យ២៣ និងកុមារាវ័យ១៥ ដែលក្រសួងសុខាភិបាលរកឃើញជំងឺកូវីដ-១៩(COVID-19) ពេលវិល ត្រឡប់មកពីប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៧មិថុនា ឆ្នាំ២០២០កន្លងមក គឺបានជាសះស្បើយហើយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១១កក្កដា ដោយអះអាងថា បច្ចុប្បន្នកម្ពុជានៅសល់អ្នកជំងឺកូវីដ-១៩ សរុប៨នាក់ទៀត ខណៈកម្ពុជាមិនរកឃើញករណីថ្មីនៃជំងឺអស់រយៈពេល២សប្តាហ៍មកហើយ។
បុរសវ័យ២៣ ដែលជាសះស្បើយពីជំងឺកូវីដ-១៩ខាងលើនោះ គឺជាអ្នករស់នៅ ក្នុងខេត្តកំពង់ចាម។ រីឯកុមារាវ័យ១៥ឆ្នាំ ជាអ្នករស់នៅក្នុងខេត្តតាកែវ។
គិតត្រឹមថ្ងៃទី១១កក្កដានេះ កម្ពុជារកឃើញអ្នកមានជំងឺកូវីដ-១៩ ចំនួន១៤១នាក់។ ក្នុងនោះមាន១៣៣នាក់ បានជាសះស្បើយ និង៨នាក់ទៀត កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ក្នុងសេចក្តីដំណឹងខាងលើដែលចុះហត្ថលេខាដោយអ្នកស្រីឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថាអ្នកជំងឺកូវីដ-១៩ដែលកម្ពុជានៅសេសសល់៨នាក់នោះ គឺសុទ្ធសឹងជាអ្នកបានវិលត្រឡប់ពីប្រទេសឥណ្ឌូនេស៊ី៕
© រក្សាសិទ្ធិដោយ thmeythmey.com