ជាតិ
ក្រសារ​ប្រផេះ ជា​បក្សី​ដែលមាន​វត្តមាន​ពេញ​មួយឆ្នាំ​ក្នុង​តំបន់ដីសើម​
12, Jul 2020 , 8:39 am        
រូបភាព
រូបភាពពី Koh Samseb Community Based Ecotourism-សហគមន៍អេកូទេសចរណ៍កោះសាមសិប
រូបភាពពី Koh Samseb Community Based Ecotourism-សហគមន៍អេកូទេសចរណ៍កោះសាមសិប
​ដោយ​៖ ង៉ា​យ ណៃ​
​ភ្នំពេញ​៖ ក្រសារ​ប្រផេះ ឬ Grey Heron ជា​ប្រភេទ​បក្សី​ដែល​រស់នៅ​តំបន់ដីសើម​នៃ​ប្រទេស​កម្ពុជា ហើយ​វា​មាន​វត្តមាន​ពេញ​មួយឆ្នាំ ដោយ​មិន​ផ្លាស់​ទី​ទៅ​តំបន់​ណា​ផ្សេង​ទៀតឡើយ​។ នេះ​បើ​យោងទៅតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួងបរិស្ថាន​។​

 
​ក្រសារ​ប្រផេះ​មាន​ទំហំ​ពី​៩០-៩៨​សង់ទីម៉ែត្រ​។ នៅ​រដូវ​មិន​បន្ត​ពូជ គេ​អាច​សម្គាល់​បក្សី​នេះ ដោយ​ផ្នែក​ខាង​ខ្នង​មាន​ពណ៌​ប្រផេះ​ក្រ​ម៉ៅ ក្បាល​និង​ក មាន​ពណ៌​ស​ព្រលែត រីឯ​បន្ទូលក្បាល​មាន​រោម​ពណ៌​ខ្មៅ ចំពុះ​លឿង ហើយ​ផ្នែក​ខាងក្រោម​ស្លាបមាន​ពណ៌​ខ្មៅ​ឆ្នូត​កណ្ដាល​ប្រផេះ​។ 
 
​ចំណែក​នៅ​រដូវ​បន្ត​ពូជ​វិញ ចំពុះ​របស់​វា​ប្រែ​ទៅជា​លឿងទុំ​។ បក្សី​ប្រភេទ​នេះ ចូលចិត្ត​រស់នៅ​តាម​តំបន់ដីសើម​ផ្សេងៗ និង​តំបន់ឆ្នេរ វាលស្រែ និង​ព្រៃកោងកាង​។ ការបន្ត​ពូជ​បក្សី​ក្រសា​ប្រផេះ គឺមាន​រយៈពេល​ពេញ​មួយឆ្នាំ ហើយ​វា​អាច​ផ្ដល់​ពង​បាន​ចន្លោះ​ពី ៣-៥​គ្រាប់​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com