ជាតិ
ប្រភេទ​ស្វា​ទាំង​១១​ប្រភេទ​នៅ កម្ពុជា​
11, Jul 2020 , 9:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ស្វា​គឺជា​សត្វព្រៃ​មួយ​ប្រ​ភ​ទ ដែល​ចូលចិត្ត​រស់នៅ ព្រៃឈើ​តំបន់​ខ្ពស់​រាប​ដែលមាន​រយៈកម្ពស់​ខ្ពស់ជាង ១៦០០​ម៉ែត្រ ពី​នី​វូ​សមុទ្រ តំបន់​ទំនាប​គ្រប់​ប្រភេទ តំបន់​ព្រៃ​លិច​ទឹក និង​ព្រៃកោងកាង​។ ចំណែកឯ​ប្រទេស​កម្ពុជា​វិញ ក៏​ជា​តំបន់​ដែល​សម្បូរ​សត្វ​ស្វា​រស់នៅ​ផងដែរ ដោយ​សត្វ​ស្វា​ទាំងអស់នោះ​មាន​ចំនួន​១១​ប្រភេទ​ដូចជា​៖


១ ស្វា​ក្ដាម​៖ ស្វា​ក្ដាម​មានការ​ផ្លាស់ប្ដូរ​ព​ណ៌​ពីរ​ដំណាក់កាល​សំខាន់ៗ គី​ពណ៌​ប្រផេះ លាយ​ត្នោត និង​ពណ៌​ក្រហម​ភ្លឺ​។ ចំពោះ​ការផ្លាស់ប្ដូរ​ពណ៌​នេះដែរ ធ្វើឡើង​តាម​ការប្រែប្រួល​ទៅតាម​អាយុ ភេទ និង​ទីតាំង​ដែល​វា​រស់នៅ​។ សត្វ​ស្វា​ក្ដាម​នេះ​មាន​ប្រវែង​ជា​មធ្យម​ពី ៩២-១០៦ ស​.​ម​។​
 
២ សត្វ​ស្វា​ត្រោស​៖ ចំពោះ​ស្វា​នេះ ចាប់ពី​ក្បាល​-​ដងខ្លួន និង​ផ្នែក​កន្ទុយ មាន​ពណ៌​ចាស់​ជាង​ផ្នែក​ចំហៀង​នៃ​ដងខ្លួន​ដែលមាន​ពណ៌​ភ្លឺរលោង​។ កន្ទុយ​របស់​វា​មាន​ប្រវែង​១/៣​នៃ​ប្រវែង​ក្បាល​ដងខ្លួន ហើយ​កោង​បត់​ជា​ទំ​ពក់​ទៅខាង​លើ​។ វា​ក៏មាន​ការផ្លាស់ប្ដូរ​ពណ៌​ទៅតាម​អាយុ​ដូច​ស្វា​ក្ដាម​ដែរ​។​
 
៣ ស្វាអង្កត់​៖ ស្វាអង្កត់​នេះ​មាន​រូបរាង​ដូច​ស្វា​ត្រោស​បេះបិទ  តែ​វា​មាន​មាឌធំ​ជាង​ស្វា​ត្រោស​បន្តិច​។ វា​មាន​ទម្ងន់​ជា​មធ្យម​ពី ៨-១២​គីឡូក្រាម​។ ផ្នែក​លើ​នៃ​ដងខ្លួន វា​មាន​ពណ៌ ប្រែប្រួល ពី​ខ្មៅ​ស្រាល​ទៅ​ត្នោត​ស្រាល បន្ទាប់មក​ទៅ​ពណ៌​ក្រហមព្រឿង​អាស្រ័យ​ទៅនឹង​ទីតាំង​ដែរ​វា​រស់នៅ​។​
 
៤ ស្វា​ព្រាម​៖ ស្វា​ព្រាម​មាន​ពណ៌​ប្រផេះ ពាសពេញ​លើ​ដងខ្លួន ផ្ទៃមុខ​របស់​វា​ពណ៌​ខ្មៅ តែ​គ្មាន​រង្វង់​កង​ព័ទ្ធជុំវិញ​ភ្នែក​ទេ​។​
 
៥ ស្វា​កន្ទុយ​ស​៖ ស្វា​នេះ​ជា​ប្រភេទ​ស្វា​ដែលមាន​លក្ខណៈ​ខុសពី​គេ ដោយ​វា​មាន​សម្បុរ​ឆើត​ខុសប្លែក​ពី​ប្រភេទ​ស្វា​ដទៃទៀត​ដែលមាន​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​។ វា​មាន​ភាពងាយស្រួល​នៅក្នុង​ការ​ចំណាំ​ដោយសារតែ​ពណ៌ និង​មាន​រោម​ដុះ​ក្រាស់​។​
 
៦ ស្វា​កន្ទុយ​ស​ជើង​ក្រហម​៖ ស្វា​នេះ​មាន​រូបរាង​ស្រដៀង​គ្នា​ទៅនឹង​ស្វា​កន្ទុយ​ស​ដែរ ប៉ុន្តែ​ខុសគ្នា​បន្តិច​ដោយ​វា​មាន​រោម​ពណ៌​ក្រហម​នៅ​ផ្នែក​ជើង​របស់​វា ភ្លៅ​មាន​ពណ៌​ខ្មៅ ហើយ​ខ្លួន​មាន​ពណ៌​ត្នោត​។​
 
៧ ទោច​ម្កុដ​៖ ទោច​ម្កុដ​មាន​លក្ខណៈ​ងាយស្រួល ក្នុងការ​កត់សម្គាល់​ជា​ទោច​ញី ឬ​ទៅ​ច​ឈ្មោល ដោយ​វា​មាន​លក្ខណៈ​សម្គាល់​ដោយឡែក​ពីគ្នា​។ ចំពោះ​តូច​ញី​វា​មាន​ពណ៌​ស រីឯ​តូច​ឈ្មោល​វិញ​មាន​ពណ៌​ខ្មៅ​នៅពេលដែល​វា​មាន​អាយុ​៣-៤​ឆ្នាំ លើកលែងតែ​ដៃ និង​ជើង​។ 
 
៨ ទោច​ថ្ពាល់​លឿង​៖ ទោច​ថ្ពាល់​លឿង​គឺជា​ថនិកសត្វ​ដែលមាន​រូបរាង និង​ពណ៌​សម្បុរ​ប្រហាក់ប្រហែល​នឹង​ទោច​ម្កុដ​។ វា​មាន​វត្ត​មាននៅ​ភាគ​ខាងកើត ទន្លេមេគង្គ និង​ប៉ែក​ឦសាន នៃ​ប្រទេស​កម្ពុជា​។​
 
៩ ទោច​ប្រភេទ Northern buffed-checked gibbon៖ វា​គឺជា​ប្រភេទ​ថ្មី​នៃ​អម្បូរ​ពានរ នេះ​បើតាម​ការបញ្ជាក់​ពី​អ្នកជំនាញ​។ សត្វ​ស្វា​នេះ​មាន​វត្ត​មានតែ​នៅ​ប្រទេស កម្ពុជា វៀតណាម និង​ប្រទេស​ឡាវ​តែប៉ុណ្ណោះ​។​
 
១០ សត្វ​នេះ​ជា​ប្រភេទ​សត្វ​រាត្រីចរ វា​រស់នៅ និង​រកស៊ី​នៅពេល​យប់ នៅ​ដើមឈើ​តំបន់​ព្រៃស្រោង ព្រៃ​ពាក់កណ្ដាល​ស្រោង និង​មាន​វត្តមាន​នៅតាម​ចម្ការ​ផងដែរ​។​
 
១១ រញី​ភ្លើង​៖ រញី​ភ្លើង​មាន​ពណ៌​ក្រហម​ត្នោត​ភ្លឺ និង​មាន​លាយ​ពណ៌​ប្រាក់​ពាសពេញ​លើ​ខ្នង មាន​ឆ្នូត​ត្នោត​ចាស់​នៅលើ​ខ្នង ហើយ​ឆ្នូត​នេះ កើតមាន និង​បាត់បង់​ទៅវិញ​ទៅតាម​រដូវ​៕
 
(​សារព័ត៌មាន​ថ្មីៗ​រាជធានី​-​ខេត្ត ដកស្រង់​ចេញពី​វេ​ប​សាយ​ក្រសួង​ស​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​)
 
​ព័ត៌មាន​ក្នុង ThmeyThmey25: 
 

© រក្សាសិទ្ធិដោយ thmeythmey.com