ជាតិ
«​ភ្នំ​ប្រុស​-​ភ្នំ​ស្រី​» ដី​កំពង់ចាម មាន​ដើមឈើ​ធំៗ និង​សម្បូរ​សត្វ​ស្វា​
12, Jul 2020 , 9:59 am        
រូបភាព
ដោយ:
​ពេលឮ​ឈ្មោះ ភ្នំ​ប្រុស​-​ភ្នំ​ស្រី ប្រជាពលរដ្ឋ​ខ្មែរ នឹង​នឹកឃើញ​ពី​រឿងព្រេង​បុរាណ​ខ្មែរ​ដែល​និយាយ​អំពី​ការចូល​ស្ដីដណ្តឹង​។ តាមរយៈ​រឿងព្រេង​បុរាណ​ខ្មែរ​ធ្វើ​ឲ្យ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ជាច្រើន​មានបំណង​ចង់ទៅ​កម្សាន្ត និង​ស្គាល់​តំបន់​រមណីយដ្ឋាន​វប្ប​ធម៌​ប្រវត្តិសាស្ត្រ​មួយ​នេះ​។


​មកដល់​បច្ចុប្បន្ន​តំបន់​រមណីយដ្ឋាន​វប្ប​ធម៌​ប្រវត្តិសាស្ត្រ​មួយ​នេះ បានក្លាយ​ជាទី​កម្សាន្ត បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាច្រើន​ដោយសារតែ​ទេសចរ ចង់​ស្គាល់​តំបន់​ទេសចរណ៍​ក្នុង​រឿងព្រេង​ខ្មែរ​មួយ​នេះ​។ លោក សុធា ពេជ្រ មន្ត្រី​នៃ​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ចាម លើកឡើងថា​៖ «​ចំណុច​ទាក់ទាញ គឺ​ដោយសារ​នៅ​ទីនោះ​ជា​តំបន់​ទេសចរណ៍វប្បធម៌​ប្រវត្តិសាស្ត្រ នៅ​ទីនោះ​មាន​ដើមឈើ​ធំៗ និង​សម្បូរ​សត្វ​ស្វា​»​។ បើតាម​លោក សុធា ពេជ្រ តំបន់​ទេសចរណ៍​ភ្នំ​ប្រុស ភ្នំ​ស្រី​ទទួលបាន​ភ្ញៀវទេសចរ​ប្រហែល ៧​ម៉ឺន​នាក់ នៅក្នុង​ឆ្នាំ​២០១៩​។ 
 
​ភ្នំ​ប្រុស​-​ភ្នំ​ស្រី​ជា​រមណីយដ្ឋាន​មួយ​ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ចារ ឃុំ​ក្រឡា ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ហើយ​ស្ថិតនៅ​ភាគ​ខាងលិច​នៃ​ទី​រួម​ខេត្តកំពង់ចាម ប្រមាណ ៧ គីឡូម៉ែត្រ​។ ភ្នំ​មួយគូ​នេះ បាន​បង្កើតជា​រឿងនិទាន​ទាក់ទង​នឹង​ការចូល​ស្តី​ដ​ណឹ្ត​ង​កូនចៅ​។ ជាពិសេស​នោះ ភ្នំ​ទាំងពីរ​នេះ ក៏​ជា​និមិត្តរូប​នៃ​បញ្ញា​និង​ការអត់ធ្មត់​របស់​ស្ត្រី ផងដែរ​៕
 














រូបភាពពី៖ មន្រ្តីមន្ទីរទេសចរណ៍ខេត្តកំពង់ចាម និងថ្មីៗ

​ព័ត៌មាន​ក្នុង ThmeyThmey25: 
 

© រក្សាសិទ្ធិដោយ thmeythmey.com