ជាតិ
ទីផ្សារទាកាប៉ាល្អ តែកសិករខ្មែរមិនសូវចាប់អារម្មណ៍
× សៀមរាប៖ ប្រជាពលរដ្ឋខ្មែរចូលចិត្តចិញ្ចឹមសត្វ ដូចជាសត្វគោ ក្របី ជ្រូក មាន់ ទា។ល។ សត្វទា ជាសត្វមួយប្រភេទ ដែលងាយស្រួលចិញ្ចឹម ទាំងការផ្តល់ចំណីផង។ ទាកាប៉ា ជាសត្វមួយដែលពលរដ្ឋខ្មែរចូលចិត្តចិញ្ចឹម និងមានតម្រូវការទីផ្សារ តែគេមើលឃើញថា ការចិញ្ចឹមទាំងនោះមានលក្ខណៈតូច ឬជាលក្ខណៈគ្រួសារនៅឡើយ។
លោក សុខ សំណាង ពលរដ្ឋនៅក្រុងសៀមរាប បានមើលឃើញឱកាសច្រើនលើការចិញ្ចឹមពូជទាកាប៉ា។ កសិកររូបនេះ កំពុងចាប់ផ្តើមចិញ្ចឹមទាកាប៉ានៅការដ្ឋានចិញ្ចឹមសត្វរបស់លោក ស្ថិតនៅខាងកើតក្រុងសៀមរាប និងរំពឹងថា អាចពង្រីកការចិញ្ចឹមឱ្យបានកាន់តែធំនាពេលអនាគត។
សម្រាប់អ្នកស្រឡាញ់ការចិញ្ចឹមសត្វ លោក សុខ សំណាង យល់ថា ពលរដ្ឋខ្មែរគួរងាកមកចិញ្ចឹមទាកាប៉ាឱ្យបានច្រើន ដើម្បីផ្គត់ផ្គង់ទីផ្សារតាមភោជនីយដ្ឋានដែលមានតម្រូវការច្រើន ព្រោះថាពលរដ្ឋខ្មែរនិយមហូបទានេះណាស់។ លោកពន្យល់ថា៖« ទីផ្សាររាល់ថ្ងៃរបស់ទាកាប៉ា គឺមួយគីឡូក្រាមចន្លោះពី១ម៉ឺន ទៅ១ម៉ឺន៥ពាន់រៀល ខ្ញុំចង់ឱ្យកសិករខ្មែរចិញ្ចឹមឱ្យបានច្រើន ដើម្បីឱ្យថ្លៃមានលំនឹង ហើយឱ្យពលរដ្ឋយើងកាន់តែច្រើនងាកមកញុំាទាកាប៉ានេះវិញ»។
ច ធ្វើឱ្យតម្លៃថ្លៃ ទើបធ្វើឱ្យពលរដ្ឋហូបទាកាបជំនួស ដែលប្រភេទទានេះគេនិយមចិញ្ចឹមសម្រាប់យកពងតែប៉ុណ្ណោះ។ លោក សុខ សំណាង ប្រាប់ថាទាកាប៉ាងាយស្រួលចិញ្ចឹមដូចទាកាបដែរ គឺវាស៊ីស្រូវ ផ្លែឈើ និងបន្លែមួយចំនួន ហើយវាលូតលាស់លឿនទៅតាមប្រូតេអ៊ីនក្នុងចំណីដែលផ្តល់ឱ្យ។ គេអាចចាប់លក់បាន នៅពេលវាមានអាយុចាប់ពី៣ខែកន្លះតទៅ។ ការចិញ្ចឹមដោយមានការហ៊ុំគ្របត្រឹមត្រូវ ដើម្បីការពារកុំឱ្យឆ្លងជំងឺ និងឆាប់លូតលាស់បានល្អ។ លោក សុខ សំណាង បញ្ជាក់។
បច្ចុប្បន្ន លោក សុខ សំណាង ដែលមានវ័យជាង៤០ឆ្នាំ កំពុងសិក្សាដើម្បីធ្វើយ៉ាងណាចិញ្ចឹមទាកាប៉ាដែលលោកមើលឃើញឱកាសច្រើន ទទួលបានជោគជ័យ។ ក្នុងនោះ លោក សុខ សំណាង ក៏ត្រៀមខ្លួនដើម្បីទុកចែករំលែកដល់កសិករដទៃទៀតផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com