ជាតិ
រថយន្ត
លោក ម៉ៃ ឃុនឧតម្តវិសា អ្នកជំនាញកែច្នៃ និងធ្វើទំនើបកម្មម៉ូតូចាស់ៗឲ្យកាន់តែទាក់ទាញ
× លោក ម៉ៃ ឃុនឧតម្តវិសា ជាអ្នកគ្រប់គ្រងយានយន្ដដ្ឋាន HOME workshop ដែលកែច្នៃ និងតុបតែងម៉ូតូ។ លោក ឃុនឧតម្តវិសា មានទេពកោសល្យខ្ពស់ក្នុងការកែច្នៃកញ្ចាស់ៗ ដែលមិនស្អាត ឲ្យមានរូបរាងកាន់តែប្លែក និងស្អាតទាក់ទាញខ្លាំងណាស់។
នៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ ស្នាដៃ និងគំនិតកែច្នៃរបស់លោក វិសា ស្តែងឡើងតាមរយៈម៉ូតូ៥គ្រឿង ដែលត្រូវបានកែច្នៃឲ្យទៅម៉ូតូមួយម៉ូដទៀតយ៉ាងទាក់ទាញ។ ម៉ូតូទាំងនោះ មាន៖
• BMW R100rs ពីទសវត្សរ៍១៩៨០ (អាល្លឺម៉ង)
• HONDA Cub de luxe ពីឆ្នាំ១៩៧៨ កំលាំង៩៧CC (បានជិះ ២៥ខេត្តរាជធានី!)
• HONDA CB 400 ពីឆ្នាំ១៩៨១ (ជប៉ុន)
• HONDA GB 250 ពីឆ្នាំ១៩៩៨ (ជប៉ុន)
• YAMAHA Virago 750 ពីឆ្នាំ១៩៧៩ (ជប៉ុន)
ដើម្បីជ្រាបច្បាស សូមអញ្ជើញទស្សនាកិច្ចសម្ភាសរវាង នាយ យ៉ាន នៃសារព័ត៌មានថ្មីៗ និងលោក ម៉ៃ ឃុនឧត្តមវិសា ដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com