ជាតិ
សង្គមជាតិ
ព្រះពុទ្ធប្បដិមា៨អង្គ នៅវត្តបឹងខ្យាង ខេត្តកណ្ដាល បានរងខូចខាត ដោយសារអគ្គិភ័យ រូបភាពពីព្រះតេជគុណព្រះនាម Chan Pichreaksmey ដែលគង់នៅក្នុងវត្តបឹងខ្យាង ខេត្តកណ្តាល
× ភ្នំពេញ៖ ព្រះវិហារ១ខ្នង ក្នុងវត្តបឹងខ្យាង ដែលស្ថិតនៅភូមិប្រឡាយ ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានឆាបឆេះដោយសារទុស្សេខ្សែភ្លើង កាលពីថ្ងៃទី១៣ ខែកក្កដា ដែលបានបណ្តាលឲ្យខូចខាតនូវព្រះពុទ្ធប្បដិមាចំនួន៨អង្គ ទៀនវស្សាធំតូច៥គូ និងសម្ភារផ្សេងៗទៀត។ នេះបើតាមការផ្សាយព័ត៌មានរបស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោងជិត១២ថ្ងៃត្រង់ ហើយត្រូវបានពន្លត់ទៅវិញ នៅវេលាម៉ោងជិត១រសៀល ដោយប្រើរថយន្តទឹកពន្លត់ចំនួន៨គ្រឿង ដោយ ស្មើនឹងទឹកចំនួន៧៣ម៉ែត្រ។
សូមបញ្ជាក់ថា ព្រះវិហារ១ខ្នងដែលឆាបឆេះនេះ មានបណ្ដោយប្រវែង១៦ម៉ែត្រ ទទឹងប្រវែង៨ម៉ែត្រ កំពស់១៤ម៉ែត្រ៕
Tag:
ព្រះវិហារ
ភ្លើង
ព្រះពុទ្ធប្បដិមា
© រក្សាសិទ្ធិដោយ thmeythmey.com