ជាតិ
ប្រទាល​កន្ទុយក្រពើ​មាន​អត្ថប្រយោជន៍​ច្រើន​លើសលប់​ចំពោះ សុខភាព និង​សម្រស់​
13, Jul 2020 , 11:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ប្រទាល​កន្ទុយក្រពើ ជាប្រភេទរុក្ខជាតិ​ដែលមាន​អត្ថប្រយោជន៍​ច្រើន​ចំពោះ​សុខភាព និង​សម្រស់។ វា​អាចប្រើ​ជា​ថ្នាំ​សម្រាប់​បញ្ចុះ​ជាតិ​ខ្លាញ់​ក្នុង​ឈាម មិន​រំលាយ​លាមក ទល់លាមក រដូវ​មិន​ទៀងទាត់ បញ្ហាសើ​ស្បែក ជំងឺភ្នែក​និង​ត្រចៀក ឈឺក្បាល វិលមុខ កើត​ពុល​កុក ក្អកមាន់។ ការប្រើប្រាស់គឺ យក​ស្លឹក​(​ស្លឹក​ស្រស់​) ​​ប្រមាណ​ពី ​២០-៣០​ក្រាម​នៅក្នុង​មួយថ្ងៃ ស្ងោរ​ហូប ឬ អាច​យក​ជា​ជ័រ​កក​របស់​វាចន្លោះ ​១ ទៅ ២​ក្រាម ប្រើ​ជា​ម្សៅ ឬ គ្រាប់​លេប​នៅក្នុង​មួយថ្ងៃ​។ នេះ​បើតាម សៀវភៅ​រុក្ខជាតិ​ឱសថ​កម្ពុជា​របស់​ក្រសួងសុខាភិបាល​។​



​សម្រាប់​ក្មេង​ក្អកមាន់ គេ​អាច​កាត់​ស្លឹក​ប្រវែង​១៥​សង់ទីម៉ែត្រ ស្ងោរ​លាយ​ស្ករ​រហូត​ក្នុង​១​ថ្ងៃ​។ លើសពីនេះទៅទៀត គេ​អាច​យក​ស្លឹក​ស្រស់​មក​បំពោក​លើ​ដំបៅ រលាកភ្លើង​សម្រាប់​ផ្សះ ជំនួយ​ស្បែក និង​ព្យាបាល​​បញ្ហាសើ​ស្បែក​ផ្សេងទៀត​។ 


 
​ប្រទាល​កន្ទុយក្រពើ ជា​ប្រភេទ​រុក្ខជាតិ​ដែលមាន​ដើម​ទាប​ដុះ​រាប និង​មាន​ឬ​សខ្ចី ហើយ​មាន​ឬ​ស​តូចៗ​ដុះ​តាម​ដើម​។ ស្លឹក​របស់​វា​មាន​លក្ខណៈ​ក្រាស់ឃ្មឹក គ្មាន​ទង រាង​ដូច​ផ្លែ​លំពែង និង​មាន​បន្លែ​ច្រើន​តាម​គែម​ស្លឹក​។ ភាគច្រើន​រុក្ខជាតិ​នេះ ត្រូវបាន​គេ​ដាំ​ដុះ​ជា​គ្រឿង​លម្អ ឬ​ក្នុង​ចម្ការ​ជា​ទ្រង់ទ្រាយ​ធំ​តាមបែប​ឧស្សាហ​កម្ម​ទៀតផង​៕


 
(​សារព័ត៌មាន ថ្មីៗ​២៥ រាជធានី​-​ខេត្ត ដកស្រង់​ចេញពី​សៀវភៅ​រុក្ខជាតិ​ឱសថ​របស់​ក្រសួងសុខាភិបាល​)
 

© រក្សាសិទ្ធិដោយ thmeythmey.com