កីឡាជាតិ
ជាតិ
កីឡាករ​៣៨​រូប​ត្រូវ​ធ្វើតេស្ត​ប្រជែង​កៅអី​ក្នុង​ឈុត U19 ទៅ​អ៊ូ​ស​បេ​គី​ស្ថាន​
13, Jul 2020 , 5:20 pm        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា FFC បានបង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​ចំនួន​៣៨​នាក់ ដើម្បី​យកមក​ធ្វើតេស្ត​សាកល្បង​សម្រាប់​ជ្រើសរើស​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​១៩​ឆ្នាំ ដើម្បី​យកទៅ​ប្រជែង​ពានរង្វាន់ AFC U-19 Championship ឆ្នាំ​២០២០ នៅ​ប្រទេស​អ៊ូសបេគី​ស្ថាន​។​

​កីឡាករ U-19 របស់​កម្ពុជា​ទាំង​៣៨​រូប រួមមាន ក​យ សា​លីម ទួត ស​រ៉ូ​ត រ៉េត លី​ហេង រី លាភ​ផេង ធី​លៀង អ៊ា​ន ពិសី ជូ ស៊ី​នទី ជា​សុខ​ម៉េង សៀង ច​ន្ធា សៅ វ៉ៃ​ហ្វី ថា ច័ន្ទ​ឬ​ទ្ធី សឿត ណា​វ៉ា ជុង មករា លី ម៉ា​ឯល ជឿន ពិសាខ​បូរ​មី ហ៊​ត ឈិន​ជិន ស្រ៊ី ពិ​សិទ្ធ វ៉ាំង ដា​វីន ញឹម លី​ហូរ វុ​ធ តុលា អាត អូន​តូច ចាន់ សារ៉ាពេជ្រ គង់ ភ័ត្រា ស រតនា​ វឿន រ៉ា សៀន សុភ័ក្ត្រា សារ ទី លឹម ពិសុទ្ធ រស់ ដារ៉ាពេជ្រ សំអុល ទីណា ឈុំ សុខហៃ មិត សារម៉ើយ ទូច ណាឃីម ឆាន់ ប៊ុនមី មិន រតនៈ នី សុខរី ចាន់ សុ ភា និងកែវ ឧត្តម។

ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា U19 ត្រូវ​ប៉ះ​ម្ចាស់ផ្ទះ​អ៊ូ​ស​បេ​គី​ស្ថាន អ៊ីរ៉ង់ និង​ឥណ្ឌូណេស៊ី នៅ​ពូ​ល A សម្រាប់​ការប្រកួត​ពានរង្វាន់ AFC U-19 Championship 2020​។ សម្រាប់​ជំនួប​បើកឆាក​U19 កម្ពុជា នឹង​ត្រួវ​តតាំង​ជាមួយ​ឥណ្ឌូណេស៊ី​នៅ​ថ្ងៃទី​១៤ ខែតុលា មុន​ប៉ះ​ម្ចាស់ផ្ទះ​អ៊ូ​ស​បេ​គី​ស្ថាន នៅ​៣​ថ្ងៃ​បន្ទាប់​។ សម្រាប់​ជំនួប​ចុងក្រោយ​កម្ពុជា ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ជប៉ុន Koji Gyotoku នឹងត្រូវ​តតាំង​ជាមួយ​អ៊ីរ៉ង់​នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០​។​
 
​ព្រឹត្តិការណ៍ AFC U-19 Championship 2020 ដែល អ៊ូ​ស​បេ​គី​ស្ថាន​រ៉ាប់រង​ធ្វើ​ម្ចាស់ផ្ទះ​នេះ នឹង​ចាប់ផ្តើម​ការប្រកួត​ផ្លូវការ​ពីថ្ងៃ​ទី​១៤ ដល់​៣១ ខែតុលា ឆ្នាំ​២០២០​។ ពានរង្វាន់​កីឡាបាល់ទាត់​តំបន់​អាស៊ី​នេះ ចែកចេញជា​៤​ពូ​ល ពី A ដល់ D ដោយ​ក្នុង​មួយ​ពូ​ល​មាន​៤​ក្រុម​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com