ពីនេះ ពីនោះ
សុខភាព
អាកា​រៈ​ច្បាស់លាស់ ដែល​បញ្ជាក់ថា អ្នក​ពិតជា​មាន​ភាព​តានតឹង​ខ្លាំង​ក្នុង​អារម្មណ៍​
14, Jul 2020 , 6:59 pm        
រូបភាព
​ការរស់នៅ​ក្នុង​ពិភព​ដ៏​ទំនើប​នាពេល​បច្ចុប្បន្ននេះ អាច​ក្លាយទៅជា​រឿង​មួយ​មាន​ភាព​តានតឹង​ខ្លាំង​បំផុត​បាន​។ ដោយយោង​ទៅតាម​អ្នកជំនាញ​ខាង​វេជ្ជសាស្ត្រ​បាន​ឲ្យ​ដឹងថា ការដែល​មាន​ភាព​តានតឹង​ក្នុង​អារម្មណ៍​គឺជា​រឿង​ធម្មតា​ទេ​។ យ៉ាងណាមិញ វា​នឹង​ខុសគ្នា​ស្រឡះ​វិញ​បើសិនជា​ភាព​តានតឹង​នេះ​កើតឡើង​ជាប់​រហូត​។ កាលណា​ស្ត្រេ​ស​ខ្លាំងពេក ហើយ​មិនបាន​ព្យាបាល​ទៀត វា​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​បាន​។​

 
​អ្នក​ប្រហែលជា​មិនបាន​ដឹង​អំពី​រឿងនេះ​ទេ ប៉ុន្តែ​អ្នក​ក៏​ប្រហែលជា​កំពុង​តែមាន​ភាព​តានតឹង ឬ​ស្ត្រេ​ស​នេះ​ច្រើនណាស់​ហើយ​។ ខាងក្រោម​នេះ​គឺជា​អាកា​រៈ​មួយចំនួន​ដែល​អាច​បញ្ជាក់បាន​ថា អ្នក​កំពុងតែ​រង​ភាព​តានតឹង​យ៉ាងខ្លាំង​ក្នុង​ជីវិត​ហើយ បើសិនជា​អ្នក​កំពុង​តែមាន​បញ្ហា​ទាំងអស់នេះ​ក្នុង​ជីវិត​មែន​៖
 
•    ជ្រុះ​សក់​ច្រើន​
•    ឈឺក្បាល​ជា​ញឹកញាប់​
•    ឈឺចាប់​នៅ​ស្មា​
•    គេង​មិន​លក់​
•    ឧស្សាហ​សុ​បិ​ន្ត​ចម្លែក​បើសិនជា​បាន​គេ​លក់​
•    ការចងចាំ​ចុះខ្សោយ​
•    មានការ​បង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ​
•    លិង្គ​មិន​ឡើង​រឹង​
•    ឈឺចាប់​ខ្លាំង​ក្នុងពេល​មក​រដូវ​៕
 
 ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com