ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! ព្យាបាល​ការឡើង​បូស​ឆាប់រហ័ស ជាមួយ​រូបមន្ត​បែប​ធម្មជាតិ​ទាំងនេះ​
15, Jul 2020 , 6:59 am        
រូបភាព
​បញ្ហា​ឡើង​បូស​មិន​ពិបាក​នឹង​ដោះស្រាយ​ឡើយ​។ គួរ​ធ្វើ​បែបណា​ទៅ​? កុំ​បារម្ភ​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​រូបមន្ត​បែប​ធម្មជាតិ​ព្យាបាល​បូស​ឆាប់រហ័ស ៖

 
១. ស្អំ​កម្ដៅ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ជ្រលក់​ក្រណាត់​ស្អាត​មួយ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហ (​អ្នក​ក៏​អាច​បន្ថែម​អំបិល​បន្តិច​ក្នុង​ទឹក​) រួច​ប្រើប្រាស់​ក្រណាត់​នេះ​ស្អំ​លើ​បូស​សម្រាប់​រយៈពេល ២០ នាទី​។ អនុវត្ត​ឱ្យបាន​ពី ៣ ទៅ ៤ ដង​ក្នុង​មួយថ្ងៃ​រហូតដល់​ជាសះស្បើយ​។​
 
២. ម្សៅ​រមៀត​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​លាយ​ម្សៅ​រមៀត​ជាមួយ​ទឹក​ឱ្យ​ក្លាយជា​ល្បាយ​ខាប់ៗ រួច​សឹម​លាប​លើ​បូស​ឱ្យបាន​យ៉ាងហោចណាស់ ២ ដង​ក្នុង​មួយថ្ងៃ​។​
 
៣. ខ្ទឹមបារាំង​
 
​ហាន់​ខ្ទឹមបារាំង​ជា​បន្ទះ​ក្រាស់ៗ រួច​រុំ​ក្នុង​ស្បៃ​ស្អាត​មួយ ហើយ​ស្អំ​លើ​បូស​សម្រាប់​រយៈពេល ១ ម៉ោង​។ អនុវត្ត​ឱ្យបាន ២ ដង​ក្នុង​មួយថ្ងៃ​រហូតដល់​ជាសះស្បើយ​។​
 
៤. ខ្ទឹមស​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​កិន​ខ្ទឹមស​ប៉ុន្មាន​កំពឹស​ឱ្យ​ម៉ដ្ឋ​ខាប់ៗ​។ លាប​ល្បាយ​ខ្ទឹម​លើ​បូស​ឱ្យ​វ​បាន​ច្រើនដង​ក្នុង​មួយថ្ងៃ​។​
 
៥. ទឹកខ្មេះ​ផ្លែ​ប៉ោម​
 
​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម​ជាមួយ​ទឹក រួច​លាប​វា​លើ​បូស​។ អនុវត្ត​ឱ្យបាន​ច្រើនដង​ក្នុង​មួយថ្ងៃ​ដើម្បី​ឆាប់​ជាសះស្បើយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com