ពីនេះ ពីនោះ
សុខភាព
ចេះតែ​ហើមពោះ តើ​មាន​ដឹងថា​មកពី​អ្វី​ដែរ​ទេ​?
15, Jul 2020 , 6:59 pm        
រូបភាព
​ការ​ហើមពោះ ចង់​សម្តៅ​ទៅលើ​ការរីក​ធំ​មិនធម្មតា ឬ​កើន​ទំហំ​របស់​ពោះ​តែម្តង ដែល​ការ​កើន​ទំហំ​នេះ​បណ្តាល​ឲ្យ​មានការ​ឈឺចាប់​ខ្លាំង ហើយ​អាច​រំខាន​ដល់​សកម្មភាប​ប្រចាំថ្ងៃ​របស់​អ្នកជំងឺ​ថែមទៀត​។​

 
​ការ​ហើមពោះ​បណ្តាលមកពី​មូលហេតុ​ចំបងៗ​ចំនួន​បី​ប្រភេទ​នោះ​គឺ ការ​ញ៉ាំ​អាហារ​ច្រើនៗ​ពេក ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ខ្លាញ់​ច្រើន និង​ញ៉ាំ​លឿន​ពេក​។ ការ​ញ៉ាំ​ច្រើនៗ​ពេក​ត្រូវបាន​គេ​ចាត់ទុកថា​ជា​មូលហេតុ​ញឹកញាប់​បំផុត​នៃ​ការ​ហើមពោះ ដោយសារតែ​ប្រព័ន្ធ​រំលាយ​អាហារ​ត្រូវការ​ពេលវេលា​យូរ​ក្នុង​ការរំលាយ​អាហារ​ដែល​ញ៉ាំ​នោះ​។ ចំពោះ​ការ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ខ្លាញ់​ក៏​នាំ​ឲ្យ​ហើមពោះ​បានដែរ ព្រោះ​វា​ជា​អាហារ​ដែល​ពិបាក​រំលាយ ទើប​ធ្វើ​ឲ្យ​ក្រពះ​នៅតែ​ណែនៗ​ជាប់​។ ចុងក្រោយ ការ​ញ៉ាំ​អាហារ​លឿន​ពេក​ក៏​អាច​បណ្តាល​ឲ្យ​ហើមពោះ​ដែរ ព្រោះ​អ្នក​លេប​ខ្យល់​ច្រើនពេក​ក្នុងពេល​ញ៉ាំ​ល្បឿន​លឿន​។​
 
​ការ​ហើមពោះ​បង្ក​ជា​អាកា​រៈ​មួយចំនួន​ដែរ​ដូចជា មាន​អារម្មណ៍​ថា​តឹងៗ​ក្នុង​ពោះ ឈឺ​ក្នុង​ពោះ ចង្អោ និង​ក្អ​យ​ត ដែល​វា​អាច​កើតឡើង​ជាមួយនឹង​ការ​ក្តៅខ្លួន កន្ទួល​រមាស់​លើ​ស្បែក ហៀរ​ទឹកភ្នែក រមាស់​ក្នុង​បំពង់ក រាករូស ទល់លាមក មាន​ឈាម​ក្នុង​លាមក​ឬ​ទឹកនោម ស្រក​ទម្ងន់​ដោយ​មិនដឹង​មូលហេតុ អស់កម្លាំង មិនអាច​ផ្ចង់អារម្មណ៍​បាន រដូវ​មក​មិន​ទៀង ឬ​កើត​ឬ​ស​ដូង​បាត ជាដើម​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com