ពីនេះ ពីនោះ
សុខភាព
ប្រយ័ត្ន​! មូលហេតុ​ដែល​មិនគួរ​គេង​ទាំង​សក់​សើម​
17, Jul 2020 , 6:59 am        
រូបភាព
​ទម្លាប់​នៃ​ការចូល​គេង​ទាំង​សក់​សើម​អាច​ជះឥទ្ធិពល​ផលប៉ះពាល់​គួរឱ្យ​ព្រួយបារម្ភ​ជាច្រើន​។  មាន​អ្វី​ខ្លះទៅ​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​មូលហេតុ​ដែល​អ្នក​មិនគួរ​គេង​ទាំង​សក់​សើម ៖

 
១. វា​អាច​បង្ក​ការ​រលាក​ដល់​ស្បែកក្បាល​
 
​ធ្លាប់មាន​អារម្មណ៍​រមាស់​និង​ក្រហាយ​ស្បែកក្បាល​ទេ​? ជា​ញឹកញយ​យើង​តែង​បន្ទោស​ថា​មកពី​សាប៊ូកក់សក់ ប៉ុន្តែ​តាមពិតទៅ​វា​ក៏​អាច​បណ្ដាលមកពី​ទម្លាប់​នៃ​ការ​គេង​ទាំង​សក់​សើម​ដែរ​។ ជំងឺ​ស្បែកក្បាល​ដូចជា​អង្គែ​អាច​កើតឡើង​នៅពេល​អ្នក​គេង​លើ​ខ្នើយ​សើម​! ដូច្នេះ​នៅពេល​គេង​ទាំង​សក់​សើម ភាព​សើម​និង​បរិយាកាស​កក់ក្ដៅ​អាច​បង្កើន​ការលូតលាស់​នៃ​បាក់តេរី​។​
 
២. វា​ធ្វើឱ្យ​សក់​ជំពាក់​ជាប់​គ្នា​
 
​សក់​សើម គឺ​ផុយស្រួយ​ណាស់​។ ដូច្នេះ​ប្រសិនបើ​អ្នក​គេង​មុនពេល​សក់​ស្ងួត​នោះ​វា​អាច​បណ្ដាលឱ្យ​ជំពាក់​កំឡុងពេល​គេង​។ នៅពេល​ព្រឹក​សក់​នឹង​ប្រែជា​ពិបាក​សិត​ដែលនាំឱ្យ​អ្នក​ធុញ​ស្ត្រេ​ស​ថែមទៀត​។​
 
៣. វា​អាច​បណ្ដាលឱ្យ​ឈឺក្បាល​
 
​ប្រសិនបើ​អ្នក​ចូល​គេង​ទាំង​សក់ ឬ​ក្បាល​សើម​នោះ​អ្នក​ប្រាកដជា​ងាយ​នឹង​ឈឺក្បាល​ពេល​ភ្ញាក់​។ នេះ​ក៏​ព្រោះតែ​ការ​គេង​ទាំង​សក់​សើម​បន្ថយ​សីតុណ្ហភាព​រាងកាយ​ដែល​បណ្ដាលឱ្យ​ឈឺក្បាល​ដោយ​រាងកាយ​ព្យាយាម​បង្កើន​កម្ដៅ​ឱ្យ​ប្រក្រតី​។​
 
៤. សក់​មិនអាច​កើន​ទម្ងន់​
 
​ការ​គេង​ទាំង​សក់​សើម​ជះ​ផលប៉ះពាល់​ខ្លាំងណាស់​ពិសេស​ចំពោះ​សក់​ដែល​កំពុង​ស្ដើ​ម​និង​គ្មាន​ទម្ងន់​។ ដូច្នេះ​ប្រសិនបើ​មិន​ចង់ឱ្យ​សក់​កាន់តែ​គ្មាន​ទម្ងន់​ថែមទៀត​នោះ ចូរ​កុំ​ចូល​គេង​ទាំង​សក់​សើម​។​
 
៥. វា​បណ្ដាលឱ្យ​សក់​បែក​ចុង​
 
​ទម្លាប់​នៃ​ការ​គេង​ទាំង​សក់​សើម គឺ​មូល​ហេ​ត​ចម្បង​មួយ​នៃ​បញ្ហា​សក់​បែក​ចុង​។ នេះ​ក៏​ព្រោះ​សក់​សើម​មាន​សភាព​ខ្សោយ​ការ​រើ ឬ​ប្រែ​ចុះឡើង​នៅពេល​គេង​អាច​បណ្ដាលឱ្យ​បែក​ចុង​។​
 
៦. វា​អាច​បណ្ដាលឱ្យ​រលាក​ស្បែក​
 
​មិន​ត្រឹមតែ​ស្បែកក្បាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការ​គេង​ទាំង​សក់​សើម​ក៏​ជះ​ផលប៉ះពាល់​ដល់​ស្បែក​របស់​អ្នក​ផងដែរ​។ នៅពេល​ប្រែ​ចុះឡើង​កំឡុងពេល​គេង​សក់​អាច​ជាប់​លើ​មុខ​។ សក់​សើម​គួបផ្សំ​នឹង​សីតុណ្ហភាព​ក្នុង​បន្ទប់​គេង​អាច​បណ្ដាល​បាក់តេរី​ដែល​បង្ក​ការ​រលាក​ដល់​ស្បែក​លូតលាស់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com