វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
តើសត្វគោពិតជាមានក្រពះ៤មែនឬ?
× គោគឺជាថនិកសត្វមួយប្រភេទដែលត្រូវបានមនុស្សចិញ្ចឹម និងប្រើប្រាស់ទូទាំងពិភពលោកតាំងពីសម័យកាលបុរាណមកម្ល៉េះ។ យ៉ាងណាមិញ ទាក់ទងជាមួយនឹងប្រព័ន្ធរំលាយអាហាររបស់សត្វគោ មនុស្សមួយចំនួនបានចោទជាសំណួរថា តើសត្វគោពិតជាមានក្រពះចំនួន៤មែនឬ?
តាមការបកស្រាយរបស់គេហទំព័រ milkmeansmore.org បានពន្យល់ថា បើតាមលក្ខណៈបច្ចេកទេស សត្វគោមានក្រពះតែមួយប៉ុណ្ណោះ ប៉ុន្តែក្រពះរបស់ពួកវាចែកចេញជាបួនកន្លែងៗខុសៗគ្នាដែលគេហៅថា Rumen, Reticulum, Omasum និង Abomasum។ ក្រពះរបស់គោមានលក្ខណៈខុសគ្នាច្រើនពីក្រពះរបស់មនុស្ស។ ហេតុដូចនេះហើយទើបមនុស្សមួយចំនួនបាននិយាយថា សត្វគោមានក្រពះចំនួន៤។
Rumen ៖ វាគឺជាផ្នែកដំបូងនៃក្រពះរបស់សត្វគោ។ វាមាននាទីកិនកម្ទេចពពួកអាហាររុក្ខជាតិ។
Reticulum ៖ នៅទីនេះអាហារត្រូវបានលាយជាមួយទឹកមាត់គោ ហើយអាហារមួយចំនួនត្រូវបានធ្វើដំណើរមកកាន់មាត់វិញដើម្បីទំពារម្តងទៀត។
Omasum ៖ នៅទីនេះ ជាតិទឹកត្រូវបានស្រូបចេញពីអាហារ។
Abomasum ៖ នៅទីនេះ អាហារត្រូវបានរំលាយស្រដៀងគ្នាទៅនឹងលំនាំរំលាយអាហាររបស់មនុស្សដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com