រូបត្លុក
សង្គមជាតិ
ទុក្ខស្រី ប្តីកាន់លុយខ្លួនឯង…?
×
ភ្នំពេញ៖ ការចាត់ចែងជីវិតជាគូស្រករមានលក្ខណៈផ្សេងៗពីគ្នា។ គ្មានរូបមន្តតែមួយសម្រាប់អនុវត្តលើគូស្រករទាំងអស់បានឡើយ។ ក្នុងគ្រួសារខ្លះ ប្តីប្រពន្ធទុកលុយ ឬកាន់លុយផ្សេងគ្នា។ តែគូស្រករខ្លះទៀត ប្តីច្រើនតែឲ្យភរិយាជាអ្នកទុកលុយ និងចាត់ចែងរាល់ការចំណាយនៅក្នុងគ្រួសារ។ ហើយវាក៏មានដែរ ស្វាមីជាអ្នកទុកលុយ ហើយចាត់ចែងរាល់ការចំណាយក្នុងគ្រួសារ។ ករណីចុងក្រោយនេះ កើតមានតិចតួចនៅក្នុងសង្គមគ្រួសារខ្មែរ។ ក្នុងសង្គមខ្មែរ ស្ត្រីភាគច្រើនជាអ្នកកាន់ ទុក និងចាត់ចែងលុយកាក់ក្នុងគ្រួសារ។ តែបើបុរសជាអ្នកទុក ឬកាន់វិញ ស្ត្រីច្រើនតែកើតទុក្ខហើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com