COVID-19
ជាតិ
២៥ខេត្ត/រាជធានី
អំឡុងពេល​កូ​វីដ​-១៩ មាន​ក្រុមហ៊ុន​ជាច្រើន​ចុះកិច្ចសន្យា​នាំចេញ​ផលិតផល​កសិកម្ម​ពី​កម្ពុជា​
19, Jul 2020 , 3:59 pm        
រូបភាព
ដោយ:
​ស្របពេល​វិបត្តិ​កូ​វីដ​-១៩ បានអូសបន្លាយ​វិស័យ​ជាច្រើន​បាន​រង​ផលប៉ះពាល់ និង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ធ្លាក់ចុះ តែ កម្ពុជា​បានប្រែក្លាយ​ឱកាស​ក្នុង​ការបង្កើន​នូវ​ប្រសិទ្ធភាព​ចង្វាក់​ផលិតកម្ម​កសិកម្ម តាមរយៈ​ការជំរុញ និង​បង្កើន​ការយកចិត្តទុកដាក់​ចំពោះ​កសិករ អ្នក​ផលិត វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍ​និង​សហគមន៍​កសិកម្ម រួមមាន​ការដាំដុះ​បន្លែ ចិញ្ចឹមសត្វ វារីវប្បកម្ម និង​ដាំ​ដំណាំ​ជាដើម​។ តាមរយៈ​ការជំរុញ​របស់​ក្រសួងកសិកម្ម​ទាំងនេះហើយ ដែលជា​ឱកាស​របស់​កម្ពុជា​ទទួល​បានការ​ចុះហត្ថលេខារ​វាង​ក្រុមហ៊ុន​ឯកជន លើ​ការនាំចេញ​ផលិតផល​កសិកម្ម​។​

​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក វេ​ង សាខុន នៅ​អំឡុង​ខែមិថុនា និង​ខែកក្កដា មានការ​រៀបចំ​ពិធី​ចុះកិច្ចសន្យា​ផលិតកម្ម​កសិកម្ម​មួយចំនួន​រវាង​វិស័យ​សាធារណ​: ឯកជន ដៃគូ​អភិវឌ្ឍន៍ និង​ផលិតករ ដូចជា ការទិញ លក់​ផលិតផល គ្រាប់ស្វាយចន្ទី​កែច្នៃ -​ការអភិវឌ្ឍ​បន្លែ​សុវត្ថិភាព​សម្រាប់​ទីផ្សារ​ក្នុងស្រុក និង​ការនាំចេញ រវាង​ក្រសួងកសិកម្ម និង​ក្រុមហ៊ុន Yamato Green Co., Ltd -​ការទិញ លក់ ចែកចាយ​ផលិតផល​កសិកម្ម រវាង​ក្រុមហ៊ុន លី​លី ហ្វ៊ូ​ត លី​លី ខា​មេ​ដា ជាមួយ​ក្រុម​ផលិត ផ្គត់ផ្គង់ ចែក ចាយ​ផលិតផល​កសិកម្ម -​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការនាំចេញ​ផ្លែស្វាយ​ស្រស់ ទៅកាន់​ប្រទេស​ចិន​។ 
 
​ស្របពេល​កាលៈទេសៈ​កូ​វីដ​១៩ រាជរដ្ឋាភិបាល​បាន​ជំរុញ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​សហការ នឹង​បន្ត​ឆន្ទៈ​ចូលរួម​សកម្ម​ក្នុងការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា ឲ្យ​មានការ​រីកចម្រើន ដើម្បី​ឈានទៅ​សម្រេច​ចក្ខុវិស័យ​របស់​កម្ពុជា​នា​ឆ្នាំ​២០៣០ និង​២០៥០​។ លោក វេ​ង សាខុន បានបញ្ជាក់​បន្ថែមថា សមិទ្ធផល​សំខាន់ៗ ដែល​កម្ពុជា​ទទួលបាន​ទាំងអស់នេះ មិនមែន​តែ​ជា​មោទនភាព​របស់​ក្រសួងកសិកម្ម នោះទេ​គឺជា​មោទនភាព​របស់​ប្រទេសជាតិ​ទាំងមូល​៕
 

Tag:
 ​កសិកម្ម​
 ​ កូ​វីដ​១៩
© រក្សាសិទ្ធិដោយ thmeythmey.com